សម្រកទម្ងន់ដោយដំឡូងជ្វា

ពេលខ្លះអាហារសាមញ្ញៗនៅក្បែរខ្លួនយើងផ្តល់ប្រយោជន៏ដល់យើងដោយមិននឹកស្មានដល់ពីប្រសិទ្ធភាពរបស់វា។ ដំឡូងជ្វាមានមើមតូចៗរូបរាងកំពិតកំពាវក៏ពិតមែនតែវាអាចយកមកទទួលទានយ៉ាងឆ្ងាញ់ពិសារ និង ថែមទាំងជួយសម្រកទំងន់បានទៀតផង។​ ក្រៅពីជួយសម្រកទម្ងន់ វាថែមទាំង ជំនួយភ្នែក ព្យាបាលអាការរលាកសន្លាក់ និង​ ជំនួយស្បែកផងដែរ។ ដោយសារតែដំឡូងជ្វាមានជាតិកាកសរសៃខ្ពស់ ទើបពេលទទួលទានទៅធ្វើអោយមានអារម្មណ៏ថាឆាប់ឆ្អែត។ ប៉ុន្តែគួរតែស្ងោរអោយឆ្អិនសិនសឹមយកមកទទួលទាន ទោះបីជាវាមានរូបរាងមិនសូវល្អ តែបើនិយាយពីគុណប្រយោជន៏វិញពិតជាច្រើន និង មានតំលៃងថោកងាយស្រួលរកទិញបាននៅតាមទីផ្សារ។

 

ប្រភព៖ បរទេស