មើល​ចម្រៀង​ថៃ​មួយ​បទ​នេះ​បាន​ដឹង​ថា​ការ​ស្រលាញ់​គេ ១០ ឆ្នាំ​បាន​ត្រឹម​ពាក្យ​ថា ….

អ្នកដែលលួចស្រលាញ់គេតែម្ខាង ពេលបានមើលវីដេអូនេះរួច គួរតែឈប់ទៅ ព្រោះចុងក្រោយបានត្រឹមតែពាក្យថា….? វីដេអូដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកគាំទ្រនេះមានចំណងជើងថា “A Girl Wants to Die.A Guy Wants to Love” ដែលក្នុងអត្ថន័យបទចម្រៀងគឺបរិយាយពីបុរស និងនារីមួយគូដែលកាលពី១០ ឆ្នាំមុនពួកគេគឺជាមិត្ត តែខាងប្រុសបានសុំនាងរៀបការ ហើយនារីដ៏ស្រស់ស្អាតនោះបានយល់ព្រម។

តែអ្វីប្រែប្រួលពេលនៅ ១០ ឆ្នាំបន្ទាប់ដោយនារីឈ្មោះ Fai មានសង្សារផ្សេង ហើយនាងនិងមិត្តប្រុសបានបែកគ្នា រហូតធ្វើឲ្យខាងស្រីចង់សម្លាប់ខ្លួនទៀតផង តែត្រូវបានតួប្រុសបានជួយម្ដង ជាពីរដង។ នៅចុងបញ្ចប់នាងនៅតែចង់ស្លាប់ ហើយចុងក្រោយនាងបាននិយាយថាខ្ញុំមិនចង់រស់តទៅទៀតទេ គ្មានអ្នកណាស្រលាញ់ខ្ញុំស្មោះទេ។ តែខាងប្រុសបានសួរថាចាំរឿង១០ ឆ្នាំមុនទេ បើគ្មានអ្នកស្រលាញ់នាង អ្នករៀបការជាមួយខ្ញុំទៅ។

ចម្លើយពីខាងស្រីបានធ្វើឲ្យតួប្រុសស្ទើរក្អួតឈាមនោះខ្ញុំគ្រាន់តែនិយាយលេងសើចទេហើយនាងបានទៅជួបជុំសង្សារចាស់វិញ៕

អត្ថបទ៖បុរសកម្សត់

ប្រភព៖ បរទេស

  • មើល​ចម្រៀង​ថៃ​មួយ​បទ​នេះ​បាន​ដឹង​ថា​ការ​ស្រលាញ់​គេ ១០ ឆ្នាំ​បាន​ត្រឹម​ពាក្យ​ថា ….已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: