Kia Carnival រថយន្ត​ប្រភេទ​MPV ដ៏​លេច​ធ្លោ​ប្រចាំ​ឆ្នាំ ២០១៥

ចាប់​តាំង​ពី​ឆ្នាំ ២០១៤ មក ​Kia Carnival បាន​កែ​ប្រែ​រូប​រាង​ស្ទើរ​តែ​មិន​គួរឲ្យ​ជឿ ហើយ​សម្រាប់​ស៊េរី​ថ្មី​របស់ Carnival គឺ Kia Canival 2015 កាន់​តែ​មាន​ភាព​ទាក់​ទាញ​ជាង​មុន​ទៅ​ទៀត។

Kia Carnival ជា​ប្រភេទ​រថយន្ត​ MPV (Multi-Purpose Vehicle) ដែល​សាក​សម​បំផុត​​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​ច្រើន​ សម្រាប់​ក្រុមហ៊ុន នានា ក៏ដូចជា​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ផង​ដែរ ព្រោះ​ថា​វា​កន្លែង​អង្គុយ​រហូត​ទៅ​ដល់ 11 កៅអី​ឯណោះ។

ជាង​នេះ​ទៅ​ទៀត​ការ​រចនា​រូប​រាង​របស់ Carnival 2015 គឺ​ពិត​ជា​ស្រស់​ស្អាត​ និង​ទាក់​ទាញ​ជាង​រថយន្ត​ ប្រភេទ MPV ដទៃ​ទៀត​ អាច​និយាយ​បាន​ថា​ ដាច់​គេ​តែ​ម្ដង។ វា​មិន ត្រឹម​តែ​មាន​រូប​រាង​ស្រស់​ស្អាត​តែ​មួយ​មុខ​នោះ​ទេ​ វា​ថែម​ទាំង​ទំនើប​​ និង​មាន​កម្លាំង​ខ្លាំង​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​កាន់​តែ​មាន​ផាល​សុខភាព​។

សម្រាប់​ ម៉ូដែល ២០១៥ នេះ​ក៏​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ បើ​សិន​ជា​លោក​អ្នក​ចាប់​អារម្មណ៍​ឬ​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ លោក​អ្នក​អាច​ធ្វើ​ការ​សាក​សួរ​ដោយ​ផ្ទាល់​នៅ​តាម​ Show Room របស់​ Kia Motors Cambodia៕

អត្ថបទដោយ ៖ Mr Dee

  • Kia Carnival រថយន្ត​ប្រភេទ​MPV ដ៏​លេច​ធ្លោ​ប្រចាំ​ឆ្នាំ ២០១៥已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ចំនេះដឹង
Tags: