​ចិញ្ចើម​ចេះតែ​ជ្រុះ​ច្រើន គួរតែ​ស្វែងយល់​អំពី ហេតុផល​ទាំងនេះ​សិន​

​ចិញ្ចើម​ចេះតែ​ជ្រុះ​ច្រើន គួរតែ​ស្វែងយល់​អំពី ហេតុផល​ទាំងនេះ​សិន​

​ការ​ជ្រុះ​រោម​ចិញ្ចើម មិន​ខុស​គ្នា​នឹង​ការ​ជ្រុះ​សក់​ដែរ គឺ​វា​សុទ្ធ​តែ​ធ្វើឲ្យ​អ្នក​បារម្ភ​ខ្លាំង​។ យ៉ាងណាមិញ ការ​ជ្រុះ​រោម​ភ្នែក អាច​ដោយសារ​តែ​ជំងឺ​ណាមួយ​ជាមិនខាន​។ ខាងក្រោម​នេះ គឺជា​ហេតុផល​ដែល​នាំ​ឲ្យ​មនុស្ស​គ្រប់គ្នា ជ្រុះ​រោមភ្នែក​ញឹកញាប់​បំផុត ៖

កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​
មូលហេតុ​មួយ​ដែល​នាំឲ្យ ជ្រុះ​រោមភ្នែក​ញឹកញាប់​បំផុត​នោះ គឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​តែម្តង ព្រោះ​វា​ជា​អ្នក​ធ្វើឲ្យប៉ះពាល់ ដល់​ការលូតលាស់​ដើម​សក់​តែម្តង​។ រោមចិញ្ចើម​ដែល​ស្តើង ត្រូវបាន​គេ​រកឃើញ​ថា ជា​អាការៈ​ចុងក្រោយ​គេ នៃ​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត បូករួម​នឹង​ការឡើង​ទម្ងន់ និង​អស់កម្លាំង​រ៉ាំរ៉ៃ​។

កង្វះ​អាហារូបត្ថម្ភ​
សារៈសំខាន់​នៃ​របប​អាហារ ប្រកបដោយ​តុល្យភាព មិន​អាច​ធ្វើឲ្យ​មនុស្ស​ខ្វះ​ជីវជាតិ និង​នាំ​ឲ្យ​ជ្រុះ​រោម​ចិញ្ចើម​ឡើយ​។ កង្វះ​ជាតិ​ដែក សង្ក​សី កាល់ស្យូម ប្យូ​ទីន សេ​ឡេ​ញ៉ូម វីតាមីន D និង B12 អាច​រំខាន​ដល់​ការលូតលាស់​សក់ និង​នាំ​ឲ្យ​រោមភ្នែក​ទៅ​ជា​ស្តើង​ទៅៗ​ដែរ​។ មួយវិញទៀត កង្វះ​ជាតិ​ប្រូតេអ៊ីន ក៏​អាច​ឲ្យ​ជ្រុះ​រោម​ភ្នែក​ដែរ​។

ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក​
មែន​ហើយ ថ្នាំ​ព្យាបាល​ជំងឺមហារីក​ខ្លះ អាច​បណ្តាល​ឲ្យ​ជ្រុះស​ក់ នៅ​ស្បែ​ក្បាល​ផង រោមភ្នែក​ផង និង​ចិញ្ចើម​ទៀត​។ ម្យ៉ាងទៀត ការ​ជ្រុះ​សក់ គឺជា​ផល​រំខាន​ញឹកញាប់​មួយ នៃ​ការប្រើ​ថ្នាំ​ជាច្រើន ហើយ​វា​ក៏​នាំ​ឲ្យ​ជ្រុះ​រោម​ចិញ្ចើម​ដែរ​។

ជំងឺ​ស្បែក Atopic Dermatitis
ជំងឺ​ស្បែក​ដែល​គេ​ស្គាល់​ញឹកញាប់​នោះ ឈ្មោះថា Eczema ហើយក៏​ជា​ហេតុ​នាំ​ឲ្យ​រលាក​ស្បែក និង​នាំ​ឲ្យ​ជ្រុះ​រោម​ចិញ្ចើម​ទៀត​។ ដូច្នេះ ចូរ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក បើសិនជា​ស្បែក​នៅ​ជុំវិញ​ចិញ្ចើម​ទៅ​ជា​ក្រហម និងរ​មាស់ ហើយ​រោមចិញ្ចើម​ចេះ​តែ​ស្តើង​ទៅៗ​។

អាយុ​ច្រើន​
ជាមួយនឹង​ការ​ចាស់​ទៅ​តាម​អាយុ សក់​ក៏​កាន់តែ​ស្ងួត និង​ស្តើង​ជាង​មុន និង​ងាយ​នឹង​ជ្រុះ​ខ្លាំងណាស់​។ ដូច្នេះ វា​ក៏​ប៉ះពាល់​ដល់​រោមចិញ្ចើម​ផងដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។