Seungri បាន​ដាក់​ពាក្យ​ប្ដឹង​តារា​ចម្រៀង​នារី​ម្នាក់​ពី​បទ​បោក​ប្រាស់

ផ្អែក​ទៅតាម​របាយការណ៍​មួយ​របស់​ Chhanel​A ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ មករា Seungri សមាជិក​ឆ្នើម​របស់​ក្រុម BIGBANG បាន​បើក​ទំព័រ​ឆ្នាំ​ថ្មី​របស់​គាត់​ដោយ​ការ​ដាក់​ពាក្យ​បណ្ដឹង​ត​ទល់​នឹង​តារា​ចម្រៀង​ស្រី​ម្នាក់​ គឺ​អ្នកស្រី Shin ដែល​មាន​វ័យ​៣៣​ឆ្នាំ។ យោង​ទៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ​ កាល​ពី​ថ្ងៃ​ទី​​២៩ ឆ្នាំ​មុន Seungri បាន​ដាក់​ពាក្យ​ប្ដឹង​អ្នកស្រី Shin ទៅ​កាន់​ប៉ូលិស។

​ប្រភព​ដដែល​បន្ត​ថា​ កាល​ពី​ខែ​មិថុនា​ឆ្នាំ២០១៤ Seungri បាន​ទទួល​សំណើ​ពី​អ្នកស្រី Shin ដើម្បី​វិនិយោគ​ទុន​នឹង​អគារ​មួយ។ គាត់​បាន​យល់​ព្រម​​ ដោយ​ផ្ដល់​អោយ​នាង​នូវ​ទឹក​ប្រាក់​ចំនួន​ ២០០លាន​វ៉ុន (ប្រហែល​ ១.៧​លាន​ដុល្លារ)។ បន្ទាប់​មក​គាត់​បាន​បន្ថែម​ប្រាក់​ចំនួន​ ៥០​លាន​វ៉ុន (​ប្រហែល​​​​៤៣០០ដុល្លារ)​ទៀត។​ ក្រោយ​មក​​អ្នក​ស្រី​ Shin បាន​ប្រាប់​គាត់​នៅ​ក្នុង​ឆ្នាំ​ដដែល​ថា​នាង​ក៏​ត្រូវ​ការ​លុយ​សម្រាប់​សាជីវកម្ម​​វិនិយោគទុន​អគារ​ផង​ដែរ។ យ៉ាង​នេះ​ហើយ Seungri ​ពុំ​ទាន់​ទទួល​បាន​ប្រាក់​សំណង​ឡើយ។

អ្នកស្រី​ Shin បាន​បង្ហើប​អោយ​ដឹង​ថា​គាត់​បាន​ត្រលប់​មក​ធ្វើ​ជា​តារា​ចម្រៀង​ក្នុង​ឆ្នាំ​២០០៣ ហើយ​ក៏​បិទ​ចោល​នូវ​ភ្នាក់ងារ​កម្សាន្ត​ដែល​គ្រប់គ្រង​ដោយ​នាង​ផ្ទាល់។

ទាក់ទិន​នឹង​បញ្ហា​នេះ ផលិតកម្ម​ YG Entertainment បាន​ប្រាប់ Herald POP អោយ​ដឹង​ថា​ការ​ចាប់​ផ្ដើម​នៅ​ថ្ងៃទី៥ ខែ​មករា​នេះ “​ពាក្យ​បណ្ដឹង​របស់​គាត់​គឺជា​​បញ្ហា​ផ្ទាល់​ខ្លួន ប៉ុន្តែ​ខាង​ក្រុម​ហ៊ុន​នឹង​ចាត់​វិធានការ​ជាមួយ​គាត់។ ពិត​ណាស់​ថា​យើង​នឹង​អាច​បង្ហាញ​ការពិត​តាម​រយៈ​ការ​ស៊ើបអង្កេត​ផ្សេងៗ​ជាច្រើន។

ប្រភព ៖ ប្រែ​សម្រួល ៖ Gemini Fleta​​​​

  • Seungri បាន​ដាក់​ពាក្យ​ប្ដឹង​តារា​ចម្រៀង​នារី​ម្នាក់​ពី​បទ​បោក​ប្រាស់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:វីដេអូ
Tags: