ការរស់នៅ​ហួស​ទិដ្ឋាការ​កំណត់​នៅ​ស​.​រ​.​អា​មិន​ត្រូវបាន​គេ​យកចិត្តទុកដាក់​នៅក្នុង​ការដេញដោល​ពី​បញ្ហា​សន្តិសុខ​តាម​ព្រំដែន​នោះទេ​ និពន្ធដោយ : VOA       October-14-2016, 7:39 am         265

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108ការរស់នៅ​ហួស​ទិដ្ឋាការ​កំណត់​នៅ​ស​.​រ​.​អា​មិន​ត្រូវបាន​គេ​យកចិត្តទុកដាក់​នៅក្នុង​ការដេញដោល​ពី​បញ្ហា​សន្តិសុខ​តាម​ព្រំដែន​នោះទេ​​ជាង ២០ ឆ្នាំ កន្លងមកហើយ ចាប់តាំងពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ធ្វើការ​ប៉ាន់ប្រមាណ​ថា មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាន​ចូលមកក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ដោយ​ស្របច្បាប់ ប៉ុន្តែ​បន្ត​រស់នៅក្នុង​សហរដ្ឋអាមេរិក​ដោយ​ហួស​ទិដ្ឋាការ​កំណត់​ឲ្យ​នោះ​។ នៅ​ទីបំផុត ចំនួន​អ្នក​ដែល​បន្ត​រស់នៅក្នុង​សហរដ្ឋអាមេរិក​ហួស​ទិដ្ឋាការ​កំណត់​ត្រូវបាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​កាលពី​ខែមករា​កន្លងទៅនេះ​។​

​ក្រសួង​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន ៥២៧.១២៧ នាក់ ដែល​តម្រូវ​ឲ្យ​ចាក​ចេញពី​សហរដ្ឋអាមេរិក​តាម​ការកំណត់​របស់​ទិដ្ឋាការ​របស់​ពួកគេ​នៅក្នុង​ឆ្នាំ ២០១៥ បាន​បន្ត​រស់នៅក្នុង​សហរដ្ឋអាមេរិក​។ ចំនួន​នេះ​ជា​ចំនួន​អ្នក​ដែល​ចូលមកក្នុង​ទឹកដី​សហរដ្ឋអាមេរិក​តា​ម​ផ្លូវអាកាស និង​ផ្លូវទឹក​តែប៉ុណ្ណោះ គឺ​មិន​បូករួម​ជាមួយនឹង​ចំនួន​អ្នក​ដែល​ចូលមក​តាម​ផ្លូវគោក​នោះទេ​។​

​អាជ្ញាធរ​ត្រួតពិនិត្យ​ព្រំដែន​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៣៣៧.១១៧ នាក់ ដែល​ចូលមកក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់ ក្នុងអំឡុងពេល​ដូចគ្នា​នោះដែរ ដែល​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ស្ទើរតែ​ទាំងអស់ គឺ​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ ប៉ុន្តែ អ្នក​ដែល​រស់នៅ​ហួស​ទិដ្ឋាការ​កំណត់​គឺមាន​ចំនួន​ច្រើនជាង​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ការឆ្លង​ចូល​ទឹកដី​សហរដ្ឋអាមេរិក​ខុសច្បាប់​ទៅទៀត​។​

​ប្រហែល ៤០ ភាគរយ នៃ​អ្នកធ្វើដំណើរ​ចូលមកក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ចំនួន ១១ លាន ៤ សែន​នាក់ បាន​បន្ត​រស់នៅ​ហួស​ទិដ្ឋាការ​កំណត់ដោយ​ខុសច្បាប់ ដែល​នេះ​ជា​ចំនួន​ដ៏​ច្រើន​មួយ ប៉ុន្តែ​ជារឿយៗ មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​នៅក្នុង​ការដេញដោល​អំពី​បញ្ហា​អន្តោប្រវេសន៍​នោះទេ​។ តួលេខ​នេះ​អាច​កើនឡើង ស្រប​ពេលដែល​អ្នកធ្វើដំណើ​រ​មកពី​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន ចូលមកក្នុង​ទឹកដី​សហរដ្ឋអាមេរិក មាន​ចំនួន​ច្រើនជាង​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ទៅទៀត​៕