Chelsea ​ចុះ​កុងត្រា​ជាមួយ​ Nike ​តម្លៃ​ថ្លៃ​បំផុត​នៅ​ EPL ​៩០០លាន​ផោន

ក្លឹប​តោ​ខៀវ​ Chelsea ​បាន​ប្រកាស​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់​ Nike ​ក្នុង​តម្លៃ​ថ្លៃ​បំផុត​ដាច់​គេ​នៅ​ Premier League ​រហូត​ដល់​ ៩០០​លាន​ផោន​​ (ជិត​១១០០​លាន​ដុល្លារ) រយៈពេល​ ១៥ឆ្នាំ។

 

Chelsea ​ចុះ​កុងត្រា​ជាមួយ​ Nike ​តម្លៃ​ថ្លៃ​បំផុត​នៅ​ EPL ​៩០០លាន​ផោន

 

ក្រុមហ៊ុន​ Nike ​និង​ម្ចាស់​ក្លឹប​ Chelsea ​លោក​ Roman Abramovich ​​បាន​ព្រមព្រៀង​ចុះ​កិច្ចសន្យា​ជាមួយ​គ្នា ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។ ដូច្នេះ​មាន​ន័យ​ថា Chelsea ទទួល​បាន​​ ៦០​លាន​ផោន​ក្នុង​១​ឆ្នាំ និង​ច្រើន​ជាង​ក្រុមហ៊ុន​ Adidas ​​​ផ្ដល់​ឲ្យ​បច្ចុប្បន្ន​ទ្វេ​ជា​ពីរ (៣០​លាន​ផោន) ​ហើយ​​ក្រុម​តោ​ខៀវ​ នឹង​ពាក់​ឯកសណ្ឋាន​ Nike ​ចាប់​ពី​រដូវ​កាល​ ២០១៧-២០១៨ ត​ទៅ រហូត​ដល់​ឆ្នាំ​ ២០៣២។

 

Chelsea ​ចុះ​កុងត្រា​ជាមួយ​ Nike ​តម្លៃ​ថ្លៃ​បំផុត​នៅ​ EPL ​៩០០លាន​ផោន

 

ចំនួន​ទឹក​ប្រាក់​ ៩០០​លាន​ផោន​ បាន​ធ្វើ​ឲ្យ​ Chelsea ក្លាយ​ជា​ក្លឹប​​មាន​ចំណូល​ពី​​ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់​ច្រើន​ជាង​គេ​បំផុត​នៅ​ Premier League ​ដោយ​លើ​ Manchester United ដែល​ចុះ​កុងត្រា​ជាមួយ​ Adidas ​តម្លៃ ៧៥០​លាន​ផោន​ រយៈពេល​ ១០ឆ្នាំ​ទៀត។

 

Chelsea ​ចុះ​កុងត្រា​ជាមួយ​ Nike ​តម្លៃ​ថ្លៃ​បំផុត​នៅ​ EPL ​៩០០លាន​ផោន

 

ទោះ​ជា​យ៉ាង​ណា បើ​គិត​ពី​ចំណូល​ក្នុង​១​ឆ្នាំៗ Man Utd នៅ​តែ​ជា​ក្លឹប​មាន​ចំណូល​ពី​ក្រុម​ផលិត​សំលៀកបំពាក់​ច្រើន​ជាង​គេ​បំផុត​នៅ​ Premier League ដដែល ដោយ​ពួកគេ​ទទួល​បាន​ ៧៥​លាន​ផោន​ក្នុង​១​ឆ្នាំ, Chelsea ​៦០​លាន​ផោន​​​ក្នុង​១​ឆ្នាំ, Arsenal (Puma) ​៣០​លាន​ផោន, Liverpool (New Balance) ២៥​លាន​ផោន និង​ Manchester City (Nike) ​១២​លាន​ផោន៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Daily Mail