សាកសព​ស្តេច​ថៃ ត្រូវ​តម្កល់​នៅ​វត្ត​ប្រាកែវ ខណៈ​ព្រះ​បុត្រា​ថៃ សុំ​ពន្យារ​ពេល​ឡើង​គ្រង​រាជ​បន្ត

ប្រជាជន​ថៃ​ទូទាំង​ប្រទេស កំពុង​តែ​កាន់​ទុក្ខ​ចំពោះ​ការ​ចូល​ទិវង្គត របស់​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ក្នុង​ព្រះជន្ម ៨៨ ព្រះ​វស្សា ក្រោយ​ពី​បាន​គ្រង​រាជ​សម្បត្តិ អស់​រយៈ​ពេល ៧០​ឆ្នាំ។

 

សាកសព​ស្តេច​ថៃ ត្រូវ​តម្កល់​នៅ​វត្ត​ប្រាកែវ ខណៈ​ព្រះ​បុត្រា​ថៃ សុំ​ពន្យារ​ពេល​ឡើង​គ្រង​រាជ​បន្ត

​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej)

 

ព្រះ​មហាក្សត្រ​ថៃ បាន​ចូល​ទិវង្គត​នៅ​មន្ទីរ​​ពេទ្យ សិរីរាជ្យ នៃ​ទីក្រុង​បាងកក នៅ​វេលា​ម៉ោង​ ១៥:៥២ នាទី រសៀល​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​​។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ពី​ព្រះ​បរម​រាជវាំង​។ សាកសព​របស់​ទ្រង់ នឹង​ត្រូវ​យក​ទៅ​តម្កល់ នៅ​ឯ​វត្ត​ប្រាកែវ (Wat Phra Kaew) ស្ថិត​ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃ​សុក្រ ទី​១៤ នេះ ខណៈ​ការ​កាន់​ទុក្ខ មាន​រយៈ​ពេល​រហូត​ដល់​ទៅ ពេញ​១ឆ្នាំ។

 

សាកសព​ស្តេច​ថៃ ត្រូវ​តម្កល់​នៅ​វត្ត​ប្រាកែវ ខណៈ​ព្រះ​បុត្រា​ថៃ សុំ​ពន្យារ​ពេល​ឡើង​គ្រង​រាជ​បន្ត

​វត្ត​ប្រាកែវ (Wat Phra Kaew)

 

ព្រះ​បុត្រា​ស្តេច​ថៃ Maha Vajiralongkorn ដែល​ត្រូវ​គ្រង​រាជ​បន្ត បាន​ស្នើសុំ​ពន្យារ​ពេល​ឡើង​គ្រង​រាជ​បន្ត ដើម្បី​បាន​កាន់​ទុក្ខ​ព្រះ​បិតា​របស់​ខ្លួន និង​រង់ចាំ​ពេល​វេលា​សមរម្យ​ណា​មួយ។ ទង់ជាតិ​ថៃ ត្រូវ​បាន​ទម្លាក់​នៅ​ត្រឹម​ពាក់​កណ្តាល រយៈ​ពេល ៣០​ថ្ងៃ ហើយ​រដ្ឋាភិបាល​បាន​ស្នើសុំ​ឲ្យ​ផ្អាក ពិធី​បុណ្យ​សប្បាយ​ៗ រយៈ​ពេល ៣០​ថ្ងៃ​ផង​ដែរ។

 

សាកសព​ស្តេច​ថៃ ត្រូវ​តម្កល់​នៅ​វត្ត​ប្រាកែវ ខណៈ​ព្រះ​បុត្រា​ថៃ សុំ​ពន្យារ​ពេល​ឡើង​គ្រង​រាជ​បន្ត

ព្រះ​បុត្រា​ស្តេច​ថៃ Maha Vajiralongkorn

 

គួរ​បញ្ជាក់​ថា ព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត ត្រូវ​បាន​ប្រជាជន​ថៃ​គោរព​ស្រលាញ់ យ៉ាង​ទូលំទូលាយ នៅ​ទូទាំង​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​ប្រជាជន​ថៃ ចាត់​ទុក​ទ្រង់​ជា មនុស្ស​ពាក់កណ្តាល និង​ព្រះ​ពាក់កណ្តាល ទៀត​ផង។ ព្រះអង្គ បាន​ប្រឈួន​អស់​រយៈពេល​ជា​យូរ​ណាស់​មក​ហើយ។ នៅ​ពេល​ដែល​សារព័ត៌មាន​បាន​ចេញ​ផ្សាយ ពី​ការ​ចូល​ទិវង្គត​របស់​ព្រះអង្គ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ មាន​ហ្វូង​មនុស្ស​ជា​ច្រើន បាន​មក​ប្រមូល​ផ្តុំ​គ្នា នៅ​ខាងក្រៅ​មន្ទីរពេទ្យ ដែល​ព្រះអង្គ​ធ្លាប់​បាន​គង់​នៅ​ព្យាបាល៕

 

សាកសព​ស្តេច​ថៃ ត្រូវ​តម្កល់​នៅ​វត្ត​ប្រាកែវ ខណៈ​ព្រះ​បុត្រា​ថៃ សុំ​ពន្យារ​ពេល​ឡើង​គ្រង​រាជ​បន្ត

 

សាកសព​ស្តេច​ថៃ ត្រូវ​តម្កល់​នៅ​វត្ត​ប្រាកែវ ខណៈ​ព្រះ​បុត្រា​ថៃ សុំ​ពន្យារ​ពេល​ឡើង​គ្រង​រាជ​បន្ត

 

សាកសព​ស្តេច​ថៃ ត្រូវ​តម្កល់​នៅ​វត្ត​ប្រាកែវ ខណៈ​ព្រះ​បុត្រា​ថៃ សុំ​ពន្យារ​ពេល​ឡើង​គ្រង​រាជ​បន្ត

 

សាកសព​ស្តេច​ថៃ ត្រូវ​តម្កល់​នៅ​វត្ត​ប្រាកែវ ខណៈ​ព្រះ​បុត្រា​ថៃ សុំ​ពន្យារ​ពេល​ឡើង​គ្រង​រាជ​បន្ត

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC

  • សាកសព​ស្តេច​ថៃ ត្រូវ​តម្កល់​នៅ​វត្ត​ប្រាកែវ ខណៈ​ព្រះ​បុត្រា​ថៃ សុំ​ពន្យារ​ពេល​ឡើង​គ្រង​រាជ​បន្ត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម