ព្រះបុត្រាស្នងរាជ Maha Vajiralongkorn ស្នើឲ្យពន្យារពេលការឡើងគ្រងរាជ បន្តពីបិតា ដោយព្រះអង្គចង់នៅបន្តកាន់ទុក្ខជាមួយនឹងប្រជារាស្រ្ត

(បាងកក)៖ សភាជាតិថៃ បានបញ្ចប់អង្គប្រជុំវិសាមញ្ញរបស់ខ្លួន នៅយប់ថ្ងៃព្រហស្បតិ៍នេះ ដោយមិនបានអញ្ជើញព្រះរាជទាយាទ របស់ព្រះមហាក្សត្រថៃ ព្រះអង្គ ឲ្យឡើងគ្រងរាជបន្តនោះឡើយ ខណៈលោកនាយករដ្ឋមន្រ្តីថៃ បានអះអាងថា ព្រះបុត្រាស្នងរាជ ចង់ឲ្យមានការពន្យារពេល នៃការឡើងគ្រងរាជបន្ត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦។

សមាជិកសភា បានជួបជុំគ្នានៅយប់ថ្ងៃព្រហស្បតិ៍នេះ និងបានស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ អស់រយៈពេលដល់ទៅ០៩នាទី ដោយគ្មានមន្រ្តីមួយរូបណាបានបញ្ចេញយោបល់នោះឡើយ ដែលនៅមុនពេលនោះ សភាជាតិថៃបានកោះប្រជុំជាបន្ទាន់មួយ បន្ទាប់ពីព្រះមហាក្សត្រថៃ បានសោយទិវង្គត។

Loading...

លោក Peerasak Porjit ដែលជាអនុប្រធានសភាបានថ្លែងថា «នៅថ្ងៃនេះ មិនទាន់សម្រេចបានអ្វីនៅឡើយទេ ហើយពួកយើងកំពុង រៀបចំខ្លួនសម្រាប់ជំហ៊ានបន្តបន្ទាប់ទៀត»។

ដោយឡែក នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានឲ្យដឹងថា ការតែងតាំងព្រះរាជទាយាទឲ្យឡើង គ្រងរាជបន្តពីព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត នឹងប្រព្រឹត្តិទៅនៅពេលក្រោយទៀត ដោយព្រះអង្គម្ចាស់ Maha Vajiralongkorn ដែលជាព្រះបុត្រាស្នងរាជ បានស្នើឲ្យផ្តល់ពេលវេលាសម្រាប់ព្រះអង្គក្នុងការកាន់ទុក្ខជាមួយនឹងប្រជារាស្រ្តថៃសិន៕

ព្រះបុត្រាស្នងរាជ Maha Vajiralongkorn ស្នើឲ្យពន្យារពេលការឡើងគ្រងរាជ បន្តពីបិតា ដោយព្រះអង្គចង់នៅបន្តកាន់ទុក្ខជាមួយនឹងប្រជារាស្រ្ត

ព្រះបុត្រាស្នងរាជ Maha Vajiralongkorn ស្នើឲ្យពន្យារពេលការឡើងគ្រងរាជ បន្តពីបិតា ដោយព្រះអង្គចង់នៅបន្តកាន់ទុក្ខជាមួយនឹងប្រជារាស្រ្ត

ប្រភព៖ freshnewsasia