ទិវង្គត​របស់​ស្ដេច​ថៃ​ធ្វើឱ្យ​វាំងនន​ពិភពលោក​របើក​មួយចំហៀង​

ជា​ព្រះមហាក្សត្រ​ដ៏មាន​ឥទ្ធិពល​មួយអង្គ​ក្នុងចំណោម​ព្រះមហាក្សត្រ​ថៃ​ជាច្រើន​អង្គ​ក្នុង​ប្រវត្តិសាស្រ្ត​ថៃ​ ស្ដេច​ភូមិបុល​​ អាឌុល​យ៉ាដេត​ ត្រូវបាន​ប្រកាស​ឱ្យដឹង​ដោយ​ប្រមុខ​រដ្ឋាភិបាល​ថៃ​ដែលកើត​ចេញ​ពីការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​, លោកប្រាយុទ​ ចាន់អូចា ​ថា​៖​ បានចូល​ទិវង្គត​ជាស្ថាពរ​ នារសៀល​ម៉ោង​៣​និង​៥២នាទី​ ថ្ងៃព្រហស្បតិ៍ ​ទី១៣​ ខែតុលា​ម្សិលមិញ ​នេះបើយោង​តាម​សារពត៌​មានរ៉យទ័រ ។​​
 មិន​ត្រឹមតែ​មាន​ឥទ្ធិពល​ក្នុង​វិស័យ​នយោបាយ​ និងសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ព្រះអង្គ​ក៏ជាស្ដេច​ដែល​គ្រងរាជ្យ​បានយូរ​ជាងគេ ​និងមាន​ទ្រព្យសម្បត្តិ​ច្រើន​លើសលុប​ក្នុង​សតវត្សរ៍ទី២១​នេះ​ផងដែរ ​។ ​បើយោង​តាម​ប្រភព​មិនផ្លូវ​ការជាច្រើន​បាន​បង្ហាញថា​៖ ​ស្ដេច​ភូមិបុល​ មាន​ភាគហ៊ុន​ជាច្រើន​នៅតាម​ក្រុមហ៊ុន​​ធំៗ​ក្នុង​ប្រទេសថៃ​ ដែលក្នុង​១ឆ្នាំ​​ៗ​ ព្រះអង្គ​ទទួលបា​ន​ប្រាក់​ចំណូល​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ ។​
ចាប់តាំង​ពី​ព្រះអង្គ​បានឡើង​គ្រងរាជ្យ​នៅក្រោយ​ការរលត់​ទៅ​នៃ​សង្គ្រាម​លោក​លើក​ទីពីរ​១ឆ្នាំ​ រហូត​មកដល់ឆ្នាំ​២០១៦​នេះ ​គឺមាន​រយៈកាល​៧០ឆ្នាំ​មកហើយ​, ហើយ​ព្រះវត្តមាន​របស់ទ្រង់​បានធ្វើឱ្យ​ប្រទេសថៃ​មានការ​រីកចម្រើន​ច្រើនឡើង​​ៗ,​ ប្រជាជន​មានជីវភាព​រស់នៅ​ធូរធារ​ជាងមុន​, ​និងមាន​ការអភិវឌ្ឍន៍​គ្រប់វិស័យ​បូករួម​ទាំងវិស័យ​អប់រំ​ខាងពុទ្ធសាសនា​ផងដែរ​ ប៉ុន្តែ​អ្វីដែល​គេមើល​ឃើញ​ថាជា​កេរមរតក​របស់ទ្រង់​នោះគឺ​ភាព​ឆ្លាតវៃ​ក្នុងការ​រក្សាអំណាច​ពីការ​ប៉ុនប៉ង​ផ្ដួលរំលំ​ជាច្រើន​លើក​ច្រើន​សារ​ប្រមាណ​ជាង២០ដង​ក្នុងរជ្ជកាល​របស់ព្រះអង្គ​ ហើយការ​ប៉ុនប៉ង​ចុងក្រោយ​បំផុត​​នោះគឺ​នៅឆ្នាំ​២០១៤​ ប៉ុន្តែ​ជាអកុសល​ត្រូវបាន​ទប់ស្កាត់​ទាន់​ដោយ​កម្លាំង​សឹកថៃ​ដែលគាំ​ទ្រស៊្លុប​នឹង​ព្រះមហាក្សត្រ​ ។ ​
ការចូល​ទិវង្គត​របស់ស្ដេច​ភូមិបុល​ បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​មានការ​ភ្ញាក់កក្រើក​ជាខ្លាំង ​ដែល​មក​ពីមូល​ហេតុ​ដូច​រៀបរាប់​​ខាងលើ ​និងបាន​ធ្វើ​ឱ្យ​ទស្សនៈ​សាធារណ​ជន​ក្នុងលោក​ រំពៃ​ឃើញ​ថា​អាកាស​ធាតុ​នយោបាយ​ថ្មី​នៅក្នុង​ប្រទេសថៃ​នឹងចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ក្នុងពេល​ខាងមុខ​ដ៏ខ្លី ​។ ​បន្ទាប់​ពីព្រះអង្គ​ទៅ​ ព្រះរាជ​បុត្រ​របស់ទ្រង់​ព្រះនាម ​មហា​ វិជ្ជរាឡុងខន ​នឹងគ្រោង​តែងតាំង​ឡើង​សោយរាជ្យ​ជាបន្ត​ ៕​

ទិវង្គត​របស់​ស្ដេច​ថៃ​ធ្វើឱ្យ​វាំងនន​ពិភពលោក​របើក​មួយចំហៀង​ដោយ៖ ឈូកស
ប្រភព៖ theguardian