Messi វិលទៅប្រកួតវិញ ខណៈ Barca ត្រូវប៉ះជាមួយ Deportivo

ការឈឺចាប់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន គឺដូចទៅនឹងការឈឺចាប់របស់ Barcelona ដែរ ខណៈដែលខ្សែប្រយុទ្ធ Lionel Messi នឹងវិលចូលប្រកួតវិញសម្រាប់ក្រុមម្ចាស់ជើងឯករបស់អេស្ប៉ាញមួយនេះ នៅពេលដែលក្រុម Deportivo la Coruna ធ្វើដំណើរទៅប្រកួតនៅកីឡដ្ឋាន Camp Nou នៅថ្ងៃសៅរ៍នេះ ក្រោយពីអវត្តមានអស់រៈពេល៣សប្តាហ៍ដោយសារតែបញ្ហារបួសក្រលៀន។

Messi

Messi បានអវត្តមានក្នុងយុទ្ធនាការជម្រុះ World Cup របស់អាហ្សង់ទីននៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិប៉េរូ និងប៉ារ៉ាហ្គាយ ខណៈដែលអាហ្សង់ទីន បានជួបភាពត្រដាបត្រដួសនៅពេលដែលលេងដោយគ្មានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក៥សម័យកាលរូបនេះ ដែលនាំឲ្យពួកគេប្រឈមមុខនឹងការបាត់បង់កៅអីក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨។ ប៉ុន្តែ ទោះបីជាយ៉ាងណា ការបំពេញកាតព្វកិច្ចក្នុងក្រុមជម្រើសជាតិ ក៏បានធ្វើឲ្យក្រុម Barcelona ជួបបញ្ហាជារឿយៗផងដែរ ជាមួយនឹងការធ្លាក់ចុះទម្រង់លេងក្នុងពេលពួកគេវិលទៅកាន់ក្របខ័ណ្ឌ La Liga ខណៈដែលបញ្ហានេះត្រូវបានគេចាត់ទុកថា ជាមេរោគរបស់ FIFA។

លោក Luis Enrique គ្រូបង្វឹករបស់ Barcelona បានជួបការខកចិត្តដ៏ធំសម្រាប់ការដាក់ឲ្យខ្សែប្រយុទ្ធ Messi និង Luis Suarez ស្ថិតជាកីឡាករបម្រុង ក្រោយពីបានរងបរាជ័យ ២-១ ក្រោមស្នាដៃក្រុម Alaves ក្រោយពីការបំពេញការតព្វកិច្ចក្នុងក្រុមជម្រើសជាតិកាលពីខែកញ្ញា។ ប៉ុន្តែ ទោះបីជាយ៉ាងណា ស្របពេលការប្រកួតក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Manchester City របស់លោក Pep Guardiola នឹងត្រូវប្រព្រឹត្តនៅថ្ងៃពុធខាងមុខនេះ លោក Enrique អាចនឹងឈឺក្បាលជាមួយនឹងការជ្រើសរើសកីឡាកររបស់លោក។ Messi ត្រូវបានរំពឹងទុកថា នឹងចូលលេងវិញក្នុងនាមជាកីឡាករបម្រុងក្នុងតង់ទី២។

ស្របពេលជាមួយគ្នានេះ Suarez អាចនឹងអវត្តមានដើម្បីបើកផ្លូវឲ្យកីឡាករ Paco Alcacer ចូលលេង ក្រោយពីបានលេងការប្រកួតពីរលើកសម្រាប់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ កាលពីពេលថ្មីៗនេះ។ Neymar នឹងត្រូវចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូង ខណៈដែលរូបគេបានវិលទៅកាន់ Barcelona វិញ ដោយសារតែការជាប់ពិន័យព្យួរសម្រាប់ការប្រកួតកាលពីថ្ងៃអង្គារ ដែលនោះកក្រុមជម្រើសជាតិប្រេស៊ីល បានផ្តួលក្រុមវ៉េណេស៊ុយអេឡា ២-០។ ការរងបរាជ័យ ៣-២ ក្រោមស្នាដៃក្រុម Celta Vigo បានធ្វើឲ្យក្រុម Barcelona ឈរលេខ៤នៅលើតារាង។ ការប្រកួតនេះនឹងត្រូវចាប់ផ្តើមនៅម៉ោង៩:១៥យប់៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំង

21.04.16 Dep. La Coruna 0-8 Barcelona
12.12.15 Barcelona 2-2 Dep. La Coruna
23.05.15 Barcelona 2-2 Dep. La Coruna

The post Messi វិលទៅប្រកួតវិញ ខណៈ Barca ត្រូវប៉ះជាមួយ Deportivo appeared first on CamboSport.