អាមេរិកបានត្រៀម​ លក្ខណៈធ្វើឃាតមេដឹក នាំគីម ជុងអ៊ុន ?

អាមេរិកបានត្រៀម​ លក្ខណៈធ្វើឃាតមេដឹក នាំគីម ជុងអ៊ុន ?

នៅក្នុងការធ្វើសមយុទ្ធ រួមជាមួយកូរ៉េខាងត្បូង ដែលមានការចូលរួមពីកម្លាំងទាហានជើងទឹក ជើងគោល និងជើ ងអាកាស ដោយមានយុទ្ធសាស្ត្របង្កការភ្ញាក់ផ្អើលនោះគឺ «គម្រោងធ្វើឃាតមេដឹកនាំកូរ៉េខាងជើង និងគ្រប់គ្រង កម្មវិធីបរមាណូ» ។

ការធ្វើសមយុទ្ធ ស្ថិតនៅក្នុងដែនសមុទ្រប្រទេសជប៉ុន ដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះ អាមេរិក USS Ronald Reagan និងក្រុមនាវាចម្បាំងជាច្រើនគ្រឿងទៀត ។ ការធ្វើសមយុទ្ធរយៈពេល៦ថ្ងៃ មានឈ្មោះថា « Invincible Spirit » ចាប់ផ្តើមនៅថ្ងៃចន្ទខាងមុខ ដោយមានការចូលរួមពីនាវាមុជទឹក កាំជ្រួចមីស៊ីល និងអាវុធជា ច្រើនទៀត ។

នៅក្នុងការធ្វើសមយុទ្ធនោះ មានទាំងគម្រោងធ្វើឃាតមេដឹកនាំគីម ជុងអ៊ុន ក្នុងករណីមានការធ្វើបាតុកម្មកើត ឡើងនៅទីក្រុងព្យុងយ៉ាង ។ ព័ត៌មានខាងលើ បានផ្សព្វផ្សាយក្រោយពេលដែលកូរ៉េខាងជើងបានត្រៀមលក្ខ ណៈសាកល្បងគ្រាប់បែកបរមាណូជាថ្មីម្តងទៀត ។ កូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូលើកទីមួយ នៅឆ្នាំ២០០៦ និងលើកទី៥ នៅឆ្នាំ២០១៦ ដោយយកហេតុផលការពារជាតិ ។

ការធ្វើឃាតមេដឹកនាំកូរ៉េខាងជើងបាន លុះត្រាណាតែមានការវាយប្រហារចូលទីក្រុងព្យុងយ៉ាងនោះអាចសម្លា ប់លោកគីម ជុងអ៊ុនបាន ដោយសារតែលោកមានការការពារយ៉ាងតឹងតែង ហើយរាល់ពេលធ្វើដំណើរទៅណា មកណា គឺរក្សាជាការសម្ងាត់ អ្នកមិនស្គាល់ពិបាក់ក្នុងការចូលកៀក ។ ការធ្វើឃាតបានលុះត្រាតែអ្នកដែលជិត ស្និទ្ធបំផុត ដែលអាចចូលទៅកៀកបាន ។

ក្រោយការប្រហារជីវិត និងដក់តំណែងមន្ត្រីសំខាន់ៗនៅក្នុងជួររដ្ឋាភិបាល បានធ្វើឲ្យ មន្ត្រីជាច្រើន ក៏មិនពេញ ចិននឹងលោកគីម ជុងអ៊ុន នោះដែរ ប៉ុន្តែមិនហាននិយាយ ។ ទាំងនោះ គឺជាឱកាសសម្រាប់ការក្រោកឈរឡើង ប្រឆាំងនឹងរដ្ឋាភិបាលគីម ជុងអ៊ុន ។

អ្វីដែលគេចាប់អារម្មណ៍នោះ គឺប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រីផាក យ៉ុងហេ បានប្រកាសថា នឹងបង្កលក្ខ ណៈងាយស្រួលដល់ពលរដ្ឋ និងមន្ត្រីកូរ៉េខាងជើង ដែលភៀសខ្លនមកកូរ៉េខាងត្បូង រស់នៅបានសុខស្រួលផ្តល់ ការងារធ្វើ ជួយឲ្យជីវភាពកាន់តែប្រសើរឡើង ។ ជាមួយគ្នានោះ លោកស្រី ក៏បានអំពាវនាវឲ្យពលរដ្ឋ រួមទាំង យោធាផងដែរ ភៀសខ្លួនមកកូរ៉េខាងត្បូង នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ។

រយៈពេល ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោកគីម ជុងអ៊ុន មិនបានបង្ហាញខ្លួនជាសាធារណៈនោះឡើយ នៅ ក្នុងព្រឹតិ្តការណ៍ធំ ដូចជា ខួប ថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង ជាដើម ។ ទាំងនោះហើយបានជាអ្នកឯកទេស វិភាគរបស់កូរ៉េខាងត្បូង អះអាងថា លោកគីម ជុងអ៊ុន បានលាក់ខ្លន ខ្លាចរងការធ្វើឃាតនៅពេលដែលស្ថាន ភាពនៅក្នុងប្រទេសច្របូកច្របល និងពលរដ្ឋ ជាច្រើនដែលរងគ្រោះដោយទឹកជំនន់ មិនទទួលបានការមើល ថែយកចិត្តទុកដាក់ពីរដ្ឋាភិបាល ៕

ប្រភព ៖ nokorwatnews

Loading...

  • អាមេរិកបានត្រៀម​ លក្ខណៈធ្វើឃាតមេដឹក នាំគីម ជុងអ៊ុន ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: