​ត្រៀម​ខ្លួន​ហើយ​នៅ​ World Cup ល្ងាច​នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​?

អ្នក​ណា​ខ្លះ​បាន​ត្រៀម​ខ្លួន​ទៅ​មើល​ World Cup ល្ងាច​នេះ​ខណៈ កម្ពុជា​ VS សិង្ហបុរី ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​​វេលា​ម៉ោង ១៨:៣០ នាទី​ល្ងាច​ ម្យ៉ាង​ទៀត​សំបុត្រ​លក់​ជិត​អស់​ហើយ។​

សំបុត្រ​ ៥៥០០០ ​សន្លឹក​ដែល​ត្រៀម​សម្រាប់​លក់​​​ចូល​មើល​ការ​​ប្រកួត​វគ្គ​ជម្រុះ​​បាល់ទាត់​ពិភព​លោក ឆ្នាំ​២០១៨ នៅ​​តំបន់​អាស៊ី​សម្រាប់​ជុំ​ទី​២ ជើង​ទី១​​ រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​ សិង្ហបុរី នោះ​ពេល​នេះ​​លក់​អស់​​ជាង ២៥០០០សន្លឹក​ហើយ​គិត​ត្រឹម​​ព្រឹក​ថ្ងៃ​ទី​១១ខែ​មិថុនា​នេះ។

​​​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​​ដឹង​ថា សំបុត្រ​គិត​ពី​​ពេល​ចាប់​ផ្ដើម​លក់​កាល​ពី​ថ្ងៃ​ទី ៨ ខែ មិថុនា ឆ្នាំ ២០១៥ មក​ដល់​ពេលនេះ​លក់​​អស់​ជាង ២៥០០០ សន្លឹក​ហើយ។ ខណៈ​ពេល​នេះ​អ្នក​គាំទ្រ​របស់​កម្ពុជា​​នៅ​តែ​បន្ត​ទិញ​សំបុត្រ​​ចូល​មើល​ការ​​ប្រកួត​​រវាង​​ក្រុម​ទាំង​ពីរ​​ដដែល៕

ដោយ៖ ហុង

  • ​ត្រៀម​ខ្លួន​ហើយ​នៅ​ World Cup ល្ងាច​នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:បច្ចេកវិទ្យា
Tags: