នាយ​ឧត្តមសេនីយ៍ ខេ​ង​សុមេធ​ពិនិត្យ​មើល​ការ​កសាង​អគារសិក្សា​អូរ​ទ្រ​លោក​ខេត្តព្រះវិហារ

នាយ​ឧត្តមសេនីយ៍ ខេ​ង​សុមេធ​ពិនិត្យ​មើល​ការ​កសាង​អគារសិក្សា​អូរ​ទ្រ​លោក​ខេត្តព្រះវិហារ



ព្រះ​វិហារ​: នាយ​ឧត្តមសេនីយ៍ ខេ​ង​សុមេធ មេបញ្ជាការ​កង​វិស្វកម្ម​តេ​ជោ ហ៊ុន​សែន​សៀមរាប នៅ​ថ្ងៃ​ទី​១៣​ខែតុលា​ឆ្នាំ​២០១៦​នេះ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​កសាង​អគារសិក្សា​អូរ​ទ្រ​លោក ក្នុង​ឃុំ​រម​ទ​ម្យ ខេត្តព្រះវិហារ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ បាន​មាន​ប្រសាសន៍​ថា សាលា​បឋម​សិក្សា​អូរ​ទ្រ លោក  សម្តេច​តេ​ជោ ហ៊ុន​សែន បាន​ផ្តល់​អគារសិក្សា​ចំនួន​១​ខ្នង​កម្ពស់​២ ជាន់​ស្មើ​១២​បន្ទប់ , ទីចាត់ការ​១​ខ្នង​ស្មើ​៣​បន្ទប់ , កសាង​របង​សាលា ,​ក្លោ​ង​ទ្វារ និង​ទីលាន​បាល់​គ្រប់​ប្រភេទ​។

រហូត​មក​ដល់​ពេល​នេះ អគារសិក្សា បាន​សម្រេច​ចាក់​គ្រឹះ​ខាង ក្រោម​រួចរាល់​ជា​ស្ថាពរ​ហើយ និង​បន្ត​ចាក់​សសរ​ជាន់​ផ្ទាល់​ដី ធ្វើ​យ៉ាងណា​អោយ​សាលា នេះ​មាន​សន្ទុះ​លឿន​បំផុត ដើម្បី​បំរើ​សេចក្តី​ត្រូវការ​របស់​សិស្សានុសិស្ស ។

នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ បាន​ផ្តល់​បទ​ពិសោធន៍​ដល់​ក្រុម​ជាង អោយធ្វើ​យ៉ាងណា​ទៅ​តាម​ស្តង់ដា​និង​ប្លង់​ដែល​បាន​កំណត់​។ លោក​បន្ត​ថា អគារសិក្សា​ទាំងនេះ នឹង​ធ្វើ​អោយ​បាន​លឿន​បំផុត​។

ខេត្តព្រះវិហារ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន​សែន ផ្តល់​អគារសិក្សា​ចំនួន​១៥​ខ្នង ស្មើ ១២៣​បន្ទប់ ក្នុង​នោះ​អគារសិក្សា​៣​ជាន់ មាន​១​ខ្នង​ស្មើ​៣០​បន្ទប់ , អគារសិក្សា​២​ជាន់ មាន​៣​ខ្នង​ស្មើ​៣៦​បន្ទប់ , អគារសិក្សា​ខ្នង​រាយ មាន​២​ខ្នង ស្មើ​៩​បន្ទប់ , ទីចាត់ការ​៦​ខ្នង​មាន ១៨​បន្ទប់ , អគារ​អន្តេវាសិកដ្ឋាន​៣​ខ្នង​ស្មើ​៣០​បន្ទប់ ។​ជាមួយ​គ្នា​នោះ មានការ​ជួសជុល អគារ​ចាស់ ចាក់​បេតុង​ផ្លូវ​ចូល​សាលា ធ្វើ​របង​សាលា ធ្វើ​ក្លោ​ង​ទ្វារ​សាលា និង​ធ្វើ​តារាង​បាល់​គ្រប់​ប្រភេទ​៕