នឹកមិនដល់សោះ! ​នេះ​កុំតែ​ឃើញ​កូន​តូច​​​​មាន​ឈាម​​​ប្រឡាក់​​​ខោ

ខេត្តកណ្ដាល ​៖ ក្មេង​ប្រុស​ម្នាក់ ត្រូវកម្លាំង​​នគរបាល​ស្រុក​ពញាឮ​ចាប់ខ្លួន បន្ទាប់​ពី​​​ធ្វើ​សកម្មភាព​ចាប់ក្មេងស្រី​​អាយុ​១១​ឆ្នាំ​​ម្នាក់​រំលោភ​​បាន​សម្រេច ​កាលពី​ម៉ោង០​៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ តុលា ស្ថិតនៅ​ក្នុង​គុម្ពោត​ព្រៃ​ ត្រង់ចំណុច​​ភូមិ​អូរ​ស្លាត ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​។

​​​ក្មេងប្រុស​ដែល​ចាប់ខ្លួន​ឈ្មោះខេន សៅ​វ​ណ្ណា ​អាយុ​១៥​ឆ្នាំ ​មាន​ទីលំនៅ​ភូមិធម្ម​ស្រះ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ​ ។​ ​លោក​អធិការ​​ឱ្យ​ដឹង​​ថា ​នៅ​​ថ្ងៃ​វេលា​​ម៉ោង​​កើតហេតុ​ ជន​សង្ស័យ​​ទៅ​ស្ទូចត្រី​តែ​ម្នាក់ឯង​នៅចំណុច​បឹង​​ខាងក្រោយ​​ភូមិ ពេល​នោះ​ជន​រង​គ្រោះ​បាន​ដើរ​ទៅ​លេង​នៅ​ទីនោះ ​បាន​មក​សុំ​សន្ទូច​ពី​ជនសង្ស័យ​ស្ទូចត្រី​ដែរ ។ ​បន្ទាប់​មក​ បាន​និយាយ​លួងលោម​​ក្មេងរង​គ្រោះ​ឱ្យចូល​ទៅ​​ក្នុង​
គុ​ម្ពោ​ធ​ព្រៃ រួច​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជន​រង​គ្រោះ​រហូត​បាន​​សំរេច​។

ពេល​នោះ ​ឪពុក​ជន​រង​គ្រោះ​ត្រលប់​មក​ពីរក​ថ្នាំខ្មែរ​ទុក​សំរាប់​​ឱ្យ​ប្រពន្ធ​ដាំ​ផឹក ​នៅ​ពេល​សំរាលកូន​រួច​ហើយ​ បានឃើញ​ជនសង្ស័យ និង​កូនស្រី​គាត់ ដើរ​ចេញពី​គ​ម្ពោ​ធ​ព្រៃ​ជាមួយ​គ្នា​ និង​ដើរ​បែក​គ្នា​ទៅ​ផ្ទះ ។ ពេល​ឪពុក​ជន​រង​គ្រោះ​​​បន្តដំណើរ​មក​ដល់​ផ្ទះ ក៏​ឃើញ​កូនស្រី​របស់់​ខ្លួន​មាន​ឈាម​ហូរ​ប្រឡាក់​ខោ ក៏​មានការ​សង្ស័យ​លើ​ឈ្មោះ​ខេន សៅ​វ​ណ្ណា ជា​អ្នក​ចាប់រំលោភកូន​គាត់​ ។​

បន្ទាប់​មក ​ឪពុក​ជន​រង​គ្រោះ​បាន​យក​ជន​រង​គ្រោះ​ទៅ​មណ្ឌល​សុខភាព ឃុំ​ភ្នំ​បាត ​និង​រាយការណ៍​អំពី​រឿងហេតុ​​មក​នគរបាល​ប៉ុស្តិ៍​ភ្នំ​បាត រហូត​ដល់​ម៉ោង​១២​យប់ ថ្ងៃខែ​ឆ្នាំដដែល ក៏បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ រាជធានី​ភ្នំពេញ ។

លុះដល់​ថ្ងៃ​ទី​១៣​​ តុលា កំលាំង​ជំនាញបាន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​បញ្ជូន មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី ធ្វើការ​សាកសួរ ។ ​ជនសង្ស័យបាន​សារភាព​ថា​ខ្លួន ពិតជា​បានលួងលោមជន​រង​គ្រោះទៅ​រំលោភ​បាន​សម្រេច​ពិតប្រាកដ​មែន​ ។