គង់ ច័ន្ទស្រីមុំ ​ ពេលដឹងថាមានកូន ហួសពេលបាត់ទៅហើយ …!

កាលពីពេលថ្មីនេះតារាសម្តែងរូបស្រស់ គង់ ច័ន្ទ ស្រីមុំ មានការសោកសៅជាខ្លាំងយ៉ាងប៉ុនពេក ដោយនាងបានធ្វើអោយបាត់បង់កូនក្នុងផ្ទៃ ដែលទើបចាប់កំណើត ហើយសព្វថ្ងៃ គង់ ច័ន្ទស្រីមុំ កំពុងថែរក្សាសុខភាពនិងរង់ចាំដល់ឆ្នាំក្រោយទើបយកកូនទៀត ។

អ្នកនាងគង់ ច័ន្ទស្រីមុំ បាននិយាយរៀបរាប់ថា នាងពិតជាមានការសោកស្តាយជាខ្លាំងនៅពេលដែលដឹងថា បានបាត់បង់កូនក្នុងផ្ទៃដូចនេះ។មូលហេតុដែលនាំឲ្យបាត់បង់កូនក្នុងផ្ទៃ ដោយសារពេលដែលមានផ្ទៃពោះ នាងធ្វើការងារ មួយចំនួន ដែលនាំអោយប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ប៉ុន្តែនាងនិងស្វាមីបានពិភាក្សាគ្នា ថាមិនទាន់យកកូនភ្លាមៗនោះទេ រង់ចាំដល់ឆ្នាំក្រោយ ណាមួយសព្វថ្ងៃកំពុងរវល់រឿងមើលការខុសត្រូវហាងដែលកំពុងជួសជុល ។

Loading...

ស្រីស្អាត គង់ ច័ន្ទស្រីមុំ បានប្រាប់ថា មានគេទាក់ទងនាងថតរឿងចំនួនបី តែនាងច្រានចោល ដោយ សារលោក គឹម សីហា ជាស្វាមី ចង់អោយផ្អាកមួយរយៈ ។ ក្រោយរៀបការគេសង្កេតឃើញ គង់ ច័ន្ទស្រីមុំ និង ស្វាមីកាន់តែបង្ហាញនូវភាពផ្អែមល្ហែមគួរអោយ ច្រណែន ដែលគេរំពឹងថា ប្តីប្រពន្ធមួយគូរនេះនិងក្លាយជាគូស្នេហ៍គំរូនៅក្នុងពិភពសិល្បៈ ៕

គង់ ច័ន្ទស្រីមុំ ​ ពេលដឹងថាមានកូន ហួសពេលបាត់ទៅហើយ …!

គង់ ច័ន្ទស្រីមុំ ​ ពេលដឹងថាមានកូន ហួសពេលបាត់ទៅហើយ …!

គង់ ច័ន្ទស្រីមុំ ​ ពេលដឹងថាមានកូន ហួសពេលបាត់ទៅហើយ …!

គង់ ច័ន្ទស្រីមុំ ​ ពេលដឹងថាមានកូន ហួសពេលបាត់ទៅហើយ …!

គង់ ច័ន្ទស្រីមុំ ​ ពេលដឹងថាមានកូន ហួសពេលបាត់ទៅហើយ …!

ប្រភព៖ chnchannel