ក្រុមមន្ត្រី​អូស្ត្រាលី​សន្យា​គាំទ្រ​ការស្នើសុំ​សិទ្ធិ​ជ្រកកោន​របស់​ភរិយា​លោក កែម ឡី​ និពន្ធដោយ : VOA       October-14-2016, 8:29 am         907

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108ក្រុមមន្ត្រី​អូស្ត្រាលី​សន្យា​គាំទ្រ​ការស្នើសុំ​សិទ្ធិ​ជ្រកកោន​របស់​ភរិយា​លោក កែម ឡី​​សមាជិក​ជាន់ខ្ពស់​នៃ​សភា​សហព័ន្ធ​និង​សភា​រដ្ឋ​នៃ​ប្រទេស​អូស្ត្រាលី​បាន​សន្យាថា​នឹង​គាំទ្រ​ការដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​របស់​ភរិយា​លោក កែម ឡី ដែលជា​សកម្មជន​នយោបាយ​ខ្មែរ​មា្ន​ក់​ដែល​បាន​ត្រូវធ្វើឃាត​។​

​លោក កែម ឡី ដែលជា​អ្នក​រិះគន់​រដ្ឋាភិបាល​ហ៊ាន​និយាយ​ដោយ​គ្មាន​សំចៃ និង​ជា​សកម្មជន​មាន​ប្រជាប្រិយភាព ត្រូវបាន​បាញ់សម្លាប់​នៅ​កណ្តាល​ថ្ងៃ​ចែស​នៅពេលដែល​លោក​កំពុង​ពិសារ​កាហ្វេ​ពេលព្រឹក​នៅក្នុង​ក្រុងភ្នំពេញ​កាលពី​ខែកក្កដា ហើយ​ការបាញ់ប្រហារ​នេះ​បាន​បណ្តាលឱ្យមាន​ការចោទប្រកាន់​រាលដាល​ថា គឺជា​ឃាតកម្ម​ខាង​នយោបាយ​។​

​ប៉ូលិស​ចាប់បាន​ជនជាប់សង្ស័យ​ម្នាក់​យ៉ាង​ឆាប់រហ័ស​តែ​ពីរ​បី​ផ្លូវ​ពី​កន្លែងកើតហេតុ​។ ជនជាប់សង្ស័យ​នេះ​បាន​និយាយថា ខ្លូន​បានសម្លាប់​លោក កែម ឡី​ដោយសារ​លោក​មិនបាន​សងបំណុល​គាត់​ចំនួន​៣​ពាន់​ដុល្លារ​ហើយ​ការអះអាង​របស់​ជននេះ​បាន​បង្កើន​ការខឹង​សំបា​របស់​សាធារណជន​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ប្រទេសមួយ​ដែល​មនុស្ស​ជាច្រើន​ចាត់ទុក​ប្រព័ន្ធតុលាការ​ថា ជា​អង្គការ​មួយ​ត្រូ​ត​ត្រា​ដោយ​រដ្ឋ​។​

​នៅក្នុង​ពី​ធី​មួយ​កាលពី​ថ្ងៃអាទិត្យ​នៅឯ​វត្ត​ខ្មែរ​មួយ​ក្នុង​ក្រុង Melbourne ដើម្បី​ប្រារព្ធ​ពី​ធី​បុណ្យ​១០០​ថ្ងៃ​នៃ​មរណភាព​របស់លោក កែម ឡី លោក Mark Dreyfus រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ស្រមោល​របស់​សហព័ន្ធ​បាន​មានប្រសាសន៍ថា​លោក​នឹង​ឧបត្ថម្ភ​រួម​នូវ​ការសុំ​សិទ្ធិ​ជ្រកកោន​របស់​គ្រួសារ​លោក កែម ឡី ដែល​បាន​ត្រូវ​ផ្តើមគំនិត​និង​ដឹកនាំ​ដោយ​លោក ហុង លឹម សមាជិកសភា​រដ្ឋ Victoria ដែល​ខ្លួន​លោក​ផ្ទាល់​ក៏​ជា​ជនអន្តោប្រវេសន៍​ម្នាក់​មកពី​ប្រទេស​កម្ពុជា​ដែរ​។​

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​កិច្ចការ​ពហុវប្បធម៌​នៃ​រដ្ឋ Victoria គឺ​លោក Robin Scott, រដ្ឋមន្ត្រី​យុត្តិធម៌ លោក Martin Pakula និង​លោក Bruce Atkinson ប្រធាន​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ក៏បាន​ប្តេជ្ញា​អំពី​ការគាំទ្រ​របស់​អស់លោក​ដល់​គ្រួសារ​លោក កែម ឡី ដែរ នៅក្នុង​ពី​ធី​បុណ្យ​១០០​ថ្ងៃនេះ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ចំពោះមុខ​សមាជិក​រាប់រយ​នាក់​នៃ​សហគមន៍​ខ្មែរ​នៃ​ក្រុង Melbourne​។​

​លោក ហុង លឹម ដែលជា​សមាជិកសភារ​ដ្ឋ Victoria បាន​មានប្រសាសន៍ថា អ្នកស្រី ប៊ូ រចនា ភរិយា​លោក កែម ឡី បានទទួល​ឋានៈ​ជា​ជនភៀសខ្លួន​ពី​អគ្គស្នងការ​អ​.​ស​.​ប​.​ទទួលបន្ទុក​កិច្ចការ​ជនភៀសខ្លួន​ហើយ ហើយ​ថា​ក៏មាន​ការដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ស​.​រ​.​អា​.​ដែរ​។​

​អ្នកស្រី ប៊ូ រចនា និង​កូន​បួន​នាក់​របស់​អ្នកស្រី​បាន​រត់គេចខ្លួន​ចេញពី​ប្រទេស​កម្ពុជា​កាលពី​ខែសីហា ដោយ​ភ័យខ្លាច​អំពី​សុវត្ថិភាព​របស់​ពួកគេ​។ កាលពី​ថ្ងៃអាទិត្យ​មុន អ្នកស្រី​បានប្រសូត​កូនប្រុស​ទី​ប្រាំ នៅពេលដែល​អ្នកស្រី​និង​កូនៗ រស់​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ហើយ​អ្នកស្រី​បានដាក់​ឈ្មោះ​ទារក​នេះ​ថា កែម ឡី​វីរ​បុត្រ​។ កន្លែង​រស់នៅ​របស់​អ្នកស្រី​បាន​ត្រូវ​រក្សា​ទុកជា​ការសម្ងាត់​ដោយសារ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​អ្នកស្រី​នៅពេល​ការដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​របស់​អ្នកស្រី​កំពុងមាន​ដំណើរការ​ទៅមុខ​។​

​ពី​ធី​បុណ្យ​១០០​ថ្ងៃ​នៃ​សព​លោក កែម ឡី មាន​ធ្វើឡើង​ពីរ​ថ្ងៃក្រោយ កូនប្រុស​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ជួបនឹង​ក្រុមបាតុករ​ខឹងសំបា​មួយក្រុម​មកពី​សហគមន៍ Melbourbe នៅពេលដែល​គាត់​ចួ​ល​រួម​ក្នុង​ពិធី​មួយ​នៅក្នុង​សង្កាត់ Clayton នា​ជាយក្រុង Melbourne៕