ជំនួប​ម្សិលមិញ ចិន​លុប​បំណុល ហើយ​ផ្ដល់​ជំនួយ​បន្ថែម​ដល់​កម្ពុជា

បន្ទាប់​ពី​ចូល​គាល់​ព្រះមហាក្សត្រ​រួច ឯកឧត្តម ហ្ស៊ី ជីនពីង ប្រធានាធិបតី​ចិន បាន​ជួប​ពិភាក្សា​ផ្លូវការ​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព និង​បាន​ចូលរួម​ធ្វើ​ជា​សហ​គណៈអធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា លើ​ឯកសារ​សំខាន់ៗ​ចំនួន៣១។ ក្នុង​ជំនួប​នោះ ចិន​បាន​សម្រេច​លុប​បំណុល​ក្នុង​ឆ្នាំ​២០១៥ ៦០០​លាន​យាន់ និង​ផ្ដល់​ជំនួយ​បន្ថែម​ជា​ច្រើន​ទៀត​ដល់​កម្ពុជា។

 

ជំនួប​ម្សិលមិញ ចិន​លុប​បំណុល ហើយ​ផ្ដល់​ជំនួយ​បន្ថែម​ដល់​កម្ពុជារូបភាព៖ FB សម្ដេច ហ៊ុន សែន

 

ខាង​ក្រោម​នេះ ជា​ចំណុច​សំខាន់​ៗ​ក្នុង​ជំនួប​កាល​ពី​ម្សិលមិញ។ ​​

 

សម្ដេច​តេជោ ហ៊ុន សែន៖

 

– ជំរុញ​អោយ​ចិន​បង្កើត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ ហិរញ្ញវត្ថុ សេដ្ឋកិច្ច វិនិយោគ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង វិស័យ​កសិកម្ម​ជាដើម

– អរគុណ​ចិន​ដែល​បាន​បង្កើន​កូតា​នាំ​អង្ករ​ចូល​ប្រទេស​ចិន​ពី ១០ម៉ឺន​តោន ទៅ ២០ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំ។ សូម​អោយ​មាន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ប្រមូល​ទិញ ការ​កែច្នៃ​អង្ករ​នាំ​ទៅ​ប្រទេស​ចិន​ផង​ដែរ។

– សូម​អោយ​ទេសចរ​ចិន​មក​លេង​កម្ពុជា ពី​៧០ម៉ឺននាក់ ទៅ​២លាននាក់ នៅ​ឆ្នាំ ២០២០។
– សូម​អោយ​មាន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត លើ​វិស័យ​វប្បធម៌។

 

ជំនួប​ម្សិលមិញ ចិន​លុប​បំណុល ហើយ​ផ្ដល់​ជំនួយ​បន្ថែម​ដល់​កម្ពុជារូបភាព៖ FB សម្ដេច ហ៊ុន សែន

 

ឯក​ឧត្តម ហ្ស៊ី ជីនពីង៖

 

– កម្ពុជា គឺ​ជា​មិត្ត​ដ៏​រឹងមាំ​ជាមួយ​ចិន។ ចិន​នឹង​ជួយ​កម្ពុជា តាម​រយៈ​ផ្លូវ​ក្រវ៉ាត់១ ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា
– ចិន​នឹង​ជំរុញ​អោយ​ទំហំ​សេដ្ឋកិច្ច​កម្ពុជា​ចិន មាន​កំណើន​ពី ៥ពាន់លានដុល្លារ នៅ​ឆ្នាំ ២០១៧ ខាងមុខ។

– ចិន​នឹង​ជួយ​កម្ពុជា​កសាង​ផ្លូវ​លេខ ៥១ និង​ប្រព័ន្ធ​ធារាសាស្ត្រ វ៉ៃកូ ជំហាន​ទី២ និង
– ចិន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុមហ៊ុន​ចិន មក​វិនិយោគ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅ​កម្ពុជា ការ​កសាង​ព្រលាន​យន្តហោះ នៅ​សៀមរាប និង វិនិយោគ លើ​វិស័យ​ផ្សេងៗ​ទៀត។
– ចិន​គាំទ្រ​គម្រោង​ផ្សេងៗ​ដែល​កម្ពុជា​លើកឡើង ពី​ឆ្នាំ ២០១៥ ដល់ ២០១៩។
– ចិន​សម្រេច​លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន នៅ​ក្នុង​ឆ្នាំ ២០១៥ ចំនួន ៦០០លាន​យាន់
– ចិន​បន្ថែម​ជំនួយ​ឥត​សំណង​សម្រាប់​វិស័យ​យោធា​ចំនួន ១០០លាន​យាន់​ទៀត
-​បង្កើន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ចំនួន ៥០០កន្លែង និង ១០០កន្លែង សម្រាប់​យុវជន ក្នុង ១ឆ្នាំ ។
– នឹង​មាន​ការ​បង្កើន​ការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​នានា​របស់​ចិន មក​កម្ពុជា ដើម្បី​បង្កើន​ចំនួន​ទេសចរ​ចិន។

– ចិន​នឹង​ជួយ​ជួសជុល​ប្រាសាទ​ព្រះវិហារ

 

បន្ទាប់​ពី​ប្រជុំចប់ មេដឹកនាំ​កំពូលទាំង២ បាន​ចូលរួម​ធ្វើ​ជា​សហ​គណៈអធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា លើ ឯកសារ​សំខាន់ៗ ចំនួន ៣១ ទៀត​ផង។

អត្ថបទ៖ ខុត សុឃឿន