ចាប់ម៉ោង១២យប់នេះ ដល់ម៉ោង ២រំលងអាធ្រាត្រ រដ្ឋាករទឹកផ្អាកផ្គត់ផ្គង់ទឹក នៅសង្កាត់២ក្នុងខណ្ឌដូនពេញ, សូមរក្សាទឹកបម្រុងទុកប្រើប្រាស់

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាត ក្នុងសង្កាត់ទាំង២ គឺនៅក្នុងសង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៅយប់ថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦ ចាប់ពីម៉ោង១២៖០០នាទីយប់ ដល់ម៉ោង០២៖០០នាទីព្រឹក ដើម្បីចុះអនុវត្តធ្វើការស្រាវជ្រាវ រកទឹកបាត់បង់ ក្នុងគោលបំណងកាត់បន្ថយទឹកបាត់បង់ សំដៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹក ឲ្យបានកាន់តែប្រសើរឡើង។

រដ្ឋាករទឹកបានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋ ត្រៀមបំរុងទឹកទុកសំរាប់ប្រើប្រាស់ ក្នុងអំឡុងពេល ដែលក្រុមការងាររដ្ឋាករទឹក ចុះអនុវត្តការងារនេះ និងមេត្តាយោគយល់ អធ្យាស្រ័យដោយក្តីអនុគ្រោះ៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

ទាក់ទងនឹងសេចក្ដីប្រកាសនេះដែរ កម្ពុជា នឹងរងបាតុភូធម្មជាតិ២ ដែលអាចធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយកាន់តែច្រើន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា «បាតុភូតធម្មជាតិ នោះ គឺ មានព្យុះទី១៩ ឈ្មោះ AERA ដែលនឹងមានសម្ពាធទាប ហើយមានឥទ្ធិពលខ្លាំង លើសមុទ្រចិនខាងត្បូង និងកម្ពុជា។ មួយទៀតនោះ គឺ ប្រព័ន្ធសម្ពាធទាប បានរំកិលចុះមកភាគខាងត្បូងប្រទេសកម្ពុជា និងកំពុងមានឥទ្ធិពល លើប្រទេសកម្ពុជា និងតំបន់ដីសណ្តទន្លេមេគង្គ»។

អាស្រ័យហេតុនេះ ក្រសួងធនធានទឹក និង ឧតុនិយម បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រយ័ត្នខ្ពស់ ក្នុងសប្តាហ៍នេះ ជាពិសេស ប្រជាពលរដ្ឋរស់នៅ តំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប អាចប្រឈមនឹងជំនន់ទឹកភ្លៀងជាងពេលកន្លងមក៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចាប់ម៉ោង១២យប់នេះ ដល់ម៉ោង ២រំលងអាធ្រាត្រ រដ្ឋាករទឹកផ្អាកផ្គត់ផ្គង់ទឹក នៅសង្កាត់២ក្នុងខណ្ឌដូនពេញ, សូមរក្សាទឹកបម្រុងទុកប្រើប្រាស់

ចាប់ម៉ោង១២យប់នេះ ដល់ម៉ោង ២រំលងអាធ្រាត្រ រដ្ឋាករទឹកផ្អាកផ្គត់ផ្គង់ទឹក នៅសង្កាត់២ក្នុងខណ្ឌដូនពេញ, សូមរក្សាទឹកបម្រុងទុកប្រើប្រាស់