ប្រធាន​ផ្នែក​ទូរសព្ទ​ Samsung ប្ដេជ្ញា​ ​សាង​ជំនឿ​ចិត្ត​អ្នក​ប្រើ​ប្រាស់​វិញ​ឲ្យ​បាន

ការ​សម្រេច​ចិត្ត​​ផ្អាក​ការ​លក់​ និង ផលិត​បណ្ដោះ​អាសន្ន​នូវ​ Galaxy Note 7 ដែល​នៅ​តែ​មាន​បញ្ហា​ថ្មី​ បាន​បង្ក​ជា​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន​ Samsung ជា​ពិសេស​លោក​ Dong-Jin Koh ដែល​ជា​ប្រធាន​ផ្នែក​ទូរសព្ទ​របស់​ក្រុមហ៊ុន​ផ្ទាល់។

 

ប្រធាន​ផ្នែក​ទូរសព្ទ​ Samsung ប្ដេជ្ញា​ ​សាង​ជំនឿ​ចិត្ត​អ្នក​ប្រើ​ប្រាស់​វិញ​ឲ្យ​បាន

 

​ទាក់​ទង​នឹង​​បញ្ហា​នេះ​ដែរ​ លោក​ Dong-Jin Koh បាន​ប្ដេជ្ញា​ថា​​ មិន​ថា​ចំណាយ​អស់​ប៉ុន្មាន​ត្រូវ​ស្វែង​រក​ឲ្យ​ឃើញ​មូលហេតុ​ពី​ក្រោយ​បញ្ហា​ថ្ម​កើត​មាន​លើ​ Galaxy Note 7 ដើម្បី​សាង​ទំនុក​ចិត្ត​អ្នក​ប្រើ​ប្រាស់​វិញ​ ដូច​នេះ​ពួក​គេ​នឹង​អាច​ប្រើ​ប្រាស់​ផលិតផល​ Samsung ដោយ​គ្មាន​កង្វល់។

 

លោក​ Koh ទទួល​ស្គាល់​ថា​គាត់​ក៏​មាន​អារម្មណ៍​ស្លុត​ដូច​ជា​អតិថិជន​ Samsung អ៊ីចឹង​ដែរ ហើយ​គាត់​ក៏​បាន​ធ្វើ​ការ​សុំ​អភ័យ​ទោស​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ និង​ បាន​អរគុណ​ដល់​អ្នក​គាំទ្រ​ Samsung និង​ ក្រុម​ការងារ​ដែល​បាន​សម្ដែង​ជំហរ​គាំទ្រ​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ៕

 

ចុច​អាន៖ Note 7​ ​ផ្ទុះ​ថ្ម ក្រុមហ៊ុន​នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ​ប្រាកដ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena
​​​​​​​​​​​​​​​​​​​​​