Nokia​ ​នឹង​វិល​មក​វិញ​ជា​មួយ​បច្ចេកវិទ្យា​ ​5G

Nokia​ ​ទើប​សហការ​ជា​មួយ​ក្រុមហ៊ុន​ ​U.S. Cellular​ ​ដើម្បី​សាកល្បង​ដំណើរការ​បច្ចេកវិទ្យា​ ​Air Scale​ ​ដែល​ផ្ដល់​សេវា​ ​5G​ ​ក្នុង​កម្រិត​ហ្វ្រេកង់​ ​28GHz​ ​ក្នុង​សហរដ្ឋអាមេរិក។

 

Nokia​ ​នឹង​វិល​មក​វិញ​ជា​មួយ​បច្ចេកវិទ្យា​ ​5G

 

ជា​មួយ​បច្ចេកវិទ្យា​នេះ​អ្នក​ប្រើប្រាស់​អាច​ទស្សនា​វីដេអូ​កម្រិត​ ​4K​ ​ចំនួន​ ​៦​ ​ស្រប​ពេល​គ្នា​ដោយ​ផ្ទាល់​តាម​អ៊ីនធឺណិត​យ៉ាង​រលូន។ ក្នុង​នោះ​ ​លោក​ ​Michael S. Irizarry​ ​អនុប្រធាន​ប្រតិបត្តិ និង​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​ ​របស់​ ​U.S. Cellular​ ​បញ្ជាក់​ថា​បច្ចេកវិទ្យា​នេះ​អាច​គ្រប​ដណ្ដប់​សេវា​អ៊ីនធឺណិត​ពាសពេញ​សហរដ្ឋ​អាមេរិក​ ​ហើយ​ទោះ​ជា​ស្ថិត​ក្នុង​ផ្ទះ​ ​ឬ​សំណង់​អាគារ​នានា​ក៏​អ្នក​ប្រើ​អាច​ទទួល​សេវា​បាន​គ្រប់គ្រាន់។

 

ទន្ទឹម​នឹង​នោះ​ ​លោក​ ​Ricky Corker​ ​អនុប្រធាន​ប្រតិបត្តិ​របស់​ ​Nokia​ ​ប្រចាំ​អាមេរិក​ខាង​ជើង​ថ្លែង​ថា​មិន​ត្រឹម​តែ​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​ ​5G​ ​ក្នុង​សហរដ្ឋអាមេរិក​ ​តែ​ពួក​គេ​ក៏​មាន​គម្រោង​ផ្គត់ផ្គង់​សេវា​នេះ​ទៅ​កាន់​ពិភពលោក​ទាំង​មូល​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

 

អាន​បន្ត​ ​៖​ ប្រធាន​ផ្នែក​ទូរសព្ទ​ Samsung ប្ដេជ្ញា​ ​សាង​ជំនឿ​ចិត្ត​អ្នក​ប្រើ​ប្រាស់​វិញ​ឲ្យ​បាន

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​phonearena