សុគន្ធ ថេរ៉ាយុ ព្រលយ​រឿង​គូ​អនាគត

តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ថោន សុគន្ធ ថេរ៉ាយុ លួច​បង្ហើប​មក​កាន់​ Sabay រឿង​គូ​អនាគត​ថា ទាល់​តែ​មាន​លុយ​គ្រប់​គ្រាន់​ អាច​ធ្វើ​ឲ្យ​ដៃ​គូ​មាន​សុភមង្គល ​ទើប​លោកគិត​គូរ។​

 

“រឿង​គូ​អនាគត​ ធ្លាប់​គិត​ដែរ​ ប៉ុន្តែ​ពេល​នេះ​សុំ​រក​លុយ​ឲ្យ​បាន​ច្រើន​សិន​ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​គេ​មាន​ក្តី​សុខ​ និងអាច​មើល​ថែ​គេ​បាន​ ណាមួយ​​ឥឡូវ​ខ្ញុំ​រវល់​ខ្លាំង​ជាមួយ​ការងារ​សិល្បៈ​​”។

 

សុគន្ធ ថេរ៉ាយុ ព្រលយ​រឿង​គូ​អនាគត

តារា​ប្រុស​វ័យ​២៧​ឆ្នាំ បន្ថែម​ទៀត​ថា សម្រាប់​មនុស្ស​ស្រី​ដែល​លោក​យក​មក​ធ្វើ​ជា​គូ​អនាគត​ លោក​ថា​មិន​រើស​ច្រើន​ឡើយ សំខាន់​​អត្តចរិត អាច​សម្រប​ជាមួយ​ក្រុម​គ្រួសារ​លោក​បាន​។ស្តាប់​ការ​រៀប​រាប់​រឿង​រ៉ាវ​ស្នេហា ក៏​ដូច​ជា​គូ​អនាគត​ពី​តារា​ប្រុស​ សុគន្ធ ថេរ៉ាយុ បន្ថែម​ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា​​​