លី​ន​សេ ឡូ​ហាន ជានា​រី​សិច​ស៊ី​នៅ​ហូ​លី​វូ​ដ

ក្នុង​ចំណោម​តារា​សម្តែង​ហូ​លី​វូ​ដ នាង​លី​ន​សេ​ឡូ ហាន ជា​ស្ត្រី​សិច​ស៊ី​គាប់ចិត្ត​បុរស​ទូទៅ​លើ​ពិភពលោក ។ ទោះជា​យ៉ាងណា​ក៏​ដោយ ព្យុះ​នៃ​រឿងអាស្រូវ​ធ្វើ​ឱ្យ​ស្ត្រី​រូប​នេះ​ក្លាយជា​មនុស្ស​ម្នាក់​មាន​ភាព​ច្របូកច្របល់​នៅ​ហូ​លី​វូ​ដ ដោយ​មាន​ព័ត៌មាន​ថា​នាង​ត្រូវ​ចាប់ខ្លួន​ព្រោះ​បើកបរ​ទាំង​ស្រវឹង ។ សមត្ថកិច្ច​តម្រូវ​ឱ្យ​នាង​ព្យាបាល​អាការ​ញៀន​ស្រា និង​ថ្នាំ​ញៀន រួម​ទាំង​ត្រូវ​បម្រើ​ការងារ​សាធារណៈ ។

ទោះជា​ឆ្លងកាត់​ខ្សែជីវិត​បត់បែន​ច្រើន​បែប​ណា​ក៏​ដោយ ប៉ុន្តែ​មិន​អាច​បដិសេធ​ថា លី​ន​សេ ឡូ​ហាន នៅ​តែ​ជា​មនុស្ស​ម្នាក់​ល្បី​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​មនុស្ស​ទូទៅ និង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក៏​មាន​បង្ហាញ​រូបថត​ដើម្បី​ឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​លើ​រូប​នាង ។ បច្ចុប្បន្ន​នាង​លី​ន​សេ ឡូ​ហាន ជា​តារា​សម្តែង​អាយុ​៣០​ឆ្នាំ មើលទៅ​មាន​លក្ខណៈ​សិច​ស៊ី​គួរ​ឱ្យ​ចាប់អារម្មណ៍ ក្រោយ​ពី​បំបាត់​ការ​ញៀន​ស្រា និង​ថ្នាំ​ញៀន​រួច​មក ៕