បេក្ខភាពត្រៀមប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup មកដល់កម្ពុជាអស់ហើយ

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ដែលជាក្រុមភ្ញៀវត្រូវប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2016 ជាមួយក្រុមគោព្រៃកម្ពុជា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាអស់ហើយ បើគិតត្រឹមល្ងាចថ្ងៃទី១៣ ខែតុលាម្សិលមិញ ដើម្បីត្រៀមការប្រកួតនឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ ។

suzuki1

បន្ទាប់ពីធ្វើដំណើរមកជុំគ្នារួចហើយនោះ នៅរសៀលថ្ងៃទី១៤ ខែតុលានេះ គណៈកម្មការរៀបចំពានកម្រិតអាស៊ានខាងលើ នឹងរៀបចំសន្និសីទសារព័ត៌មានរួចមគ្នាមួយ នៅសណ្ឋាគារភ្នំពេញ ដើម្បីបង្ហាញពីចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំក្រុមនីមួយៗ ជុំវិញការត្រៀមខ្លួនប្រជែងយកកៅអីឡើងទៅវគ្គបន្ដនោះ ។

suzuki2

គួរបញ្ជាក់ថា ចំពោះកម្មវិធីប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែតុលាស្អែកនេះហើយ ដោយមាន ២ប្រកួត ក្នុងនោះក្រុមទីម័រខាងកើត ត្រូវជួបក្រុមប្រ៊ុយណេ និងក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវជួបក្រុមឡាវ ។ ក្រុមនីមួយៗ សុទ្ធតែមាន ៣ប្រកួតក្នុងដៃដូចគ្នា ដើម្បីសន្សំពិន្ទុ បើក្រុមណាមានពិន្ទុខ្ពស់ជាងគេ នឹងឡើងវគ្គបន្ដតែម្ដង ៕

suzuki3

suzuki4

suzuki5

suzuki6

ប្រភព៖ Khmertalking

The post បេក្ខភាពត្រៀមប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup មកដល់កម្ពុជាអស់ហើយ appeared first on CamboSport.