លោក Conte រងសម្ពាធ ខណៈ Chelsea សម្លឹងរកការស្តារមុខមាត់វិញ

លោក Antonio Conte ត្រូវតែជួយឲ្យក្រុម Chelsea បញ្ចប់នូវភាពស្រពេចស្រពិល ក្រោយពីតំណែងរបស់លោកស្ថិតក្រោមការត្រួតពិនិត្យ នៅមុនពេលជួបជាមួយនឹងក្រុម Leicester នៅថ្ងៃសៅរ៍នេះ។

Conte

នៅខាងក្រៅទីលានឯនោះវិញ ពាណិជ្ជកម្មកំពុងតែដំណើរការយ៉ាងល្អនៅកីឡដ្ឋាន Stamford Bridge ក្រោយពីក្លិប Chelsea បានចុះកិច្ចសន្យាជាកំណត់ត្រាជាមួយនឹង Nike ខណៈដែលក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកីឡាខ្នាតយក្សរបស់អាមេរិកមួយនេះនឹងត្រូវបង់ប្រាក់ឲ្យក្រុមតោខៀវចំនួន៦០លានផោន (ស្មើនឹង៧៣លានដុល្លារអាមេរិក) ក្នុងមួយរដូវកាលសម្រាប់រយៈពេល១៥ឆ្នាំខាងមុខទៀត។

chelsea

ប៉ុន្តែ ស្របពេលដែលលោក Roman Abramovich ម្ចាស់កម្មសិទ្ធិក្លិប Chelsea កំពុងតែរាប់លុយ នៅឯទីលានហ្វឹកហាត់ Cobham របស់ក្លិប លោក Conte កំពុងតែរៀបចំផែនការដើម្បីផ្តល់ការជឿជាក់ដល់មហាសេដ្ឋីសញ្ជាតិរុស្ស៊ីរូបនេះ ក្រោយពីបានជួបភាពត្រដាបត្រដួសក្នុងការប្រកួតប៉ុន្មានលើកចុងក្រោយរបស់លោក។ គ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះ បានចូលរួមជាមួយនឹង Chelsea ក្នុងកិច្ចសន្យារយៈពេ៣ឆ្នាំកាលពីពេលបិទរដូវកាល ហើយលោកបានដឹកនាំឲ្យក្រុម Chelsea ដណ្តើមបានជ័យជម្នះ៣លើកជាប់ៗគ្នា មុននឹងជួបការខកចិត្តសម្រាប់ការប្រកួត២លើកចុងក្រោយរបស់ពួកគេ។ ការរងបរាជ័យនៅពេលប្រកួតជាមួយនឹងក្រុម Liverpool និង Arsenal បានធ្វើឲ្យអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី និង Juventus រូបនេះរងនូវសម្ពាធដ៏ធំក្នុងការបង្ហាញថា លោកអាចជួយឲ្យក្រុមវិលទៅកា់ការប្រជែងដណ្តើមពានវិញក្នុងរដូវកាលទី១របស់លោកក្នុងក្របខ័ណ្ឌរបស់អង់គ្លេស។ ការប្រកួតនៅថ្ងៃសៅរ៍នេះនឹងចាប់ផ្តើមនៅម៉ោង៦:៣០ល្ងាច៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

21.09.16 Leicester 2-2 Chelsea
15.05.16 Chelsea 1-1 Leicester
15.12.15 Leicester 2-1 Chelsea

The post លោក Conte រងសម្ពាធ ខណៈ Chelsea សម្លឹងរកការស្តារមុខមាត់វិញ appeared first on CamboSport.