ប្រទេសជប៉ុននិងប្រទេសចិនបញ្ចេញយន្តហោះចម្បាំង និងយន្តហោះដឹកជញ្ជូនផលិតដោយខ្លួនឯង

ប្រទេសជប៉ុននិងប្រទេសចិនបញ្ចេញយន្តហោះចម្បាំង និងយន្តហោះដឹកជញ្ជូនផលិតដោយខ្លួនឯង

ជប៉ុន និងចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី២និងទី៣នៅលើពិភពលោក ហើយប្រទេសទាំង២ក៏បានប្រឈមមុខដាក់គ្នាលើបញ្ហាវិវាទដែនសមុទ្រចិនភាគខាងកើតជុំវិញប្រជុំកោះសេនកាគូស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុនដែលភាគីចិនថា ជារបស់ខ្លួនត្រូវជប៉ុនគ្រប់គ្រងតាំងពីសង្គ្រាមលោកលើកទី២ហើយមិនព្រមប្រគល់ឲ្យចិនវិញ។

ដោយការប្រឈមមុខលើបញ្ហាអធិបតេយ្យភាពចម្រូងចម្រាស ហើយក្រោយពេលដែលជប៉ុនបានកែប្រែរដ្ឋធម្មនុញ្ញពីការការពារទៅជាប្រយុទ្ធវិញនោះជប៉ុនបានផលិតអាវុធនិងយន្តហោះចម្បាំងជាច្រើនដោយបច្ចេកវិទ្យាខ្លួនឯងផ្ទាល់។ នៅក្នុងពិធីតាំងពិព័រណ៍យន្តហោះក្នុងទីក្រុងតូក្យូនៅសប្ដាហ៍ក្រោយនេះជប៉ុននឹងបង្ហាញយន្តហោះចម្បាំងបំបាំងកាយដែលទំនើបបំផុតនិងថ្លៃបំផុត។

យន្តហោះចម្បាំងថ្មីមានឈ្មោះថា F-3 នឹងបម្រើការជាសមាសភាពដ៏សំខាន់នៃកម្លាំង ផ្នែកអាកាសរបស់ជប៉ុនក្នុងទសវត្សបន្ទាប់ហើយអាចនឹងចំណាយលើយោធាធំបំផុតលំដាប់ទី២ ក្នុងតំបន់អាស៊ីក្នុងទឹកប្រាក់ស្មើនឹង៤០ពាន់លានដុល្លារដោយផ្អែកលើលក្ខណៈពិសេសរបស់ខ្លួន។

យោងតាមប្រភពព័ត៌មានបានបញ្ជាក់ ថា យន្តហោះចម្បាំងបំបាំងកាយផលិតក្នុងស្រុក F-3 នឹងចូលមកជំនួសតំណែងរបស់យន្តហោះចម្បាំង F-2 ជាយន្តហោះចម្បាំងចុងក្រោយបំផុតរបស់ជប៉ុនដែលត្រូវបាន Mitsubishi Heavy Industries និង Lockheed ផលិតឡើងកាលពីពីរទសវត្សកន្លងទៅដោយផ្អែកលើយន្តហោះចម្បាំង F-16។

ជាមួយគ្នានោះដែរចិនបានដាក់ឲ្យប្រើប្រាស់នូវយន្តហោះដឹកជញ្ជូនប្រភេទថ្មីរបស់ខ្លួននៅក្នុងជួរកងទ័ព គឺយន្តហោះ Y-20ចំនួន២គ្រឿងផលិតនៅក្នុងស្រុកដ៏ធំបំផុតរបស់ចិន ។ យន្តហោះ Y-20 នេះត្រូវបាន រចនានិងផលិតដោយក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់រដ្ឋដែលមានឈ្មោះថា Aviation Industry Corporation of China (AVIC) ហើយវាមានសមត្ថភាពផ្ទុកទម្ងន់ហោះឡើងជាអតិបរមាប្រហែល ២០០តោន៕

ប្រភព ៖ nokorwatnews

Loading...

  • ប្រទេសជប៉ុននិងប្រទេសចិនបញ្ចេញយន្តហោះចម្បាំង និងយន្តហោះដឹកជញ្ជូនផលិតដោយខ្លួនឯង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: