កុមារ​ក្បាល ១៨០ ដឺក្រេ​ជួប​ពន្លឺជីវិត​ថ្មី​​ ក្រោយ​កឈរ​ត្រង់​

កុមារ​ក្បាល ១៨០ ដឺក្រេ​ជួប​ពន្លឺជីវិត​ថ្មី​​ ក្រោយ​កឈរ​ត្រង់​

ក្រុងញូវដែលី: កុមារាឥណ្ឌាម្នាក់ដែលរស់នៅក្រោមសភាពយួរក្បាលផ្អៀងទៅម្ខាងទីបំផុតមានភ័ព្វអាចមើលឃើញរូបភាពបញ្ឈរត្រង់ដូចប្រក្រតីវិញក្រោយការវះកាត់។ម៉ាហេនដ្រា អាហ៊ីវ៉ា អាយុ ១៣ ឆ្នាំ កើតជំងឺកម្រម្យ៉ាងដែលធ្វើឲ្យសាច់ដុំកខ្សោយ និងទន់ក្បាល ១៨០ ដឺក្រេ។

ម៉ាហេន ដ្រា គ្រាន់តែអាចអង្គុយមួយកន្លែង រង់ចាំជំនួយសូម្បីតែទទួលទានអាហារ និងទៅបន្ទប់ទឹក។ ប៉ុន្ដែជីវិតកុមារាអភ័ព្វរូបនេះបានកែប្រែដែលកើតចេញពីទឹកចិត្ដមនុស្សធម៌របស់អ្នកស្រី ជូលី ចូនស៍ ជាអ្នកម្ដាយមានកូនពីរនាក់ដែលរស់នៅក្រុងលីវើរភូល អង្គាសប្រាក់ជាង ១៤០០០ ដុល្លារសម្រាប់ការវះកាត់តម្រង់ក។

បច្ចុប្បន្ន ម៉ាហេន ដ្រា អាចធ្វើអ្វីគ្រប់យ៉ាងបានដូចក្មេងអាយុ ១៣ ឆ្នាំ រួមទាំង ការសិក្សាផងដែរ។លោក មូកេស អាយុ ៤១ ឆ្នាំ ជាឪពុក ប្រាប់ MailOnline ថា៖ «វាពិតជាអច្ឆរិយមែន! គាត់ប្រក្រតីវិញហើយ។ ករបស់គាត់ត្រង់ ហើយជីវិតគាត់ពិតជាផ្លាស់ប្ដូរ»។

ម៉ាហេន ដ្រា មកពីរដ្ឋម៉ាដយ៉ា ប្រាដេស ភាគកណ្ដាលប្រទេសឥណ្ឌា ប្រសូតមកធម្មតា តែពេលចម្រើនវ័យ ឆ្អឹងចុះខ្សោយ ហើយកក៏ផ្ដើមទន់ធ្លាក់។ ប៉ុន្ដែពេលរឿងរ៉ាវជីវិតនេះត្រូវបានផ្សព្វផ្សាយ វេជ្ជបណ្ឌិត រ៉ាចាហ្គូផាឡាន គ្រីស្មាន មកពីមន្ទីរពេទ្យអាប៉ូឡូ ក្រុងដែលហ៊ី ជំនាញវះកាត់ឆ្អឹងខ្នងស្ម័គ្រចិត្ដជួយ។ លោកថា៖ «ខ្ញុំអាចជួយកែប្រែជីវិតគាត់ ហើយគាត់នឹងអាចមើលឃើញល្អជាវិញ»។

ពេលនេះ ម៉ាហេនដ្រា កំពុងតែសិក្សានៅសាលារៀន និងរៀនសរសេរ៕

ប្រភព ៖ postkhmer

Loading...

  • កុមារ​ក្បាល ១៨០ ដឺក្រេ​ជួប​ពន្លឺជីវិត​ថ្មី​​ ក្រោយ​កឈរ​ត្រង់​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: