គន្លឹះ ៣ យ៉ាង ធ្វើឲ្យស្បែកស រលោងជាមួយផ្លែឈើ

គន្លឹះទាំងនេះអាចជួយឲ្យនារីគ្រប់រូបមានសម្រស់ស្រស់ស្អាត ស ម៉ដ្ឋ រលីង ដូច្នេះសូមស្វែងយល់បន្តនៅខាងក្រោម។

​ស្បែក​មុខស​ រលោង​ជា​មួយនឹង​ផ្លែ​ឈើ​ ​សម​ស្រប​សម្រាប់​ស្បែកគ្រប់​ប្រ​ភេទ​ ​បណ្ដា​មុខ​ផ្លែ​ឈើ​ទាំងនេះ​ងាយ​រកខ្លាំងណាស់ ​ហេតុ​នេះ​កុំព្រួយ​បារម្ភអ្វី​ទៀត ​សាក​ល្បង​មើលសិនទៅ​ ដើម្បី​ទទួលបាន​ស្បែកស​រលីង​ជាងមុនណា។

១.​ធ្វើឲ្យស្បែករលីង​​ជា​មួយនឹង​ផ្លែ​ម្នាស់៖

ផ្លែ​ម្នាស់​​សម្បូរ​ enzyme ជួយឲ្យស្បែកស្រស់ស្អាត​ និង​កំ​ចាត់​កោសិកា​ដែលខូចខាត​​នាំឲ្យ​ស្ទះ​រន្ធ​ញើស​បណ្ដាលឲ្យ​កើត​​មុន​។ ​​មាន​២​របៀប​​ធ្វើ​ម៉ាស​ ថែរក្សា​ស្បែក​ជា​មួយនឹង​ផ្លែ​ម្នាស់។

របៀប​ទី១៖​

យក​ទឹក​​ផ្លែ​ម្នាស់ដាក់​​ចូលក្នុង​ចាន​លាយជាមួយ​ម្សៅ​មីបន្តិច​ កូរឲ្យស្មើ ​​រួច​លាបល្បាយនោះ​នៅលើ​មុខ។

របៀប​ទី​២៖

​​ធ្វើ​​ផ្លែ​ម្នាស់ឲ្យម៉ដ្ខ ​រួច​លាយជាមួយ​ទឹក​ឃ្មុំ​។ ​លាប​ស្មើលើ​មុខ​ប្រ​ហែល​ ១០​ដល់​១៥​នាទី ​រួច​លាង​មុខ​ជា​មួយ​ទឹកក្ដៅ​​ឧណ្ហៗ។

ជា​មួយ ២​របៀប​ខាង​លើ​អាច​អនុវត្ត​ ២​ដង​ក្នុង​មួយ​សប្ដាហ៍​ ដើម្បី​ទទួលបាន​ស្បែក​រលោង​និង​ស​ ថែមទៀតណា៎។

២.​ធ្វើឲ្យ​ស្បែកស្រស់​ស្អាត​​ជា​មួយនឹងផ្លែ​ចេក៖

ក្នុង​បណ្ដា​ប្រ​ភេទ​ផ្លែ​ឈើ​ជំនួយការ​ថែរក្សា​ស្បែក​ ​​ចេក​ក៏ចាត់ទុក​ជា​អាហារ​មួយដ៏ងាយ​រកបាន​ ទាំង​មានតំលៃគួរសម​ ហើយមានគុណប្រយោជន៍ពិសេស សម្រាប់ស្បែកមុខទៀតផង។ ​ផ្លែ​ឈើ​នេះ​ អ្នក​អាច​ប្រើ​​ទឹក​សង្កត់​ឬ​ក៏​លាប​ម៉ាស​ ដើម្បី​ជួយ​ស្បែក​តឹង​រលោង​ជាង ​​ព្រោះ​ក្នុងផ្លែ​ចេក​ មាន​​ជាតិ​បង្ការ​អុក​ស៊ីន​កម្មច្រើន ជា​ពិសេស​គឺជាតិ​ប៉ូតាស្យូម​អាច​ជួយ​កំ​ចាត់​បណ្ដា​កោសិកា​ ដែលខូចខាត ​ធ្វើ​បឲ្យ​ស្បែក​ស្រស់ស្អាត​ក្មេងជាវ័យ។

អ្នកអាច​ស្វែង​យល់​ ​២​របៀប​ធ្វើ​ខាង​ក្រោម​នេះ​ ដើម្បី​ជួយ​ឲ្យ​ស្បែក​បាន​ស្អាត​ថែមទៀត។

របៀប​ទី​១៖​

​ចិត​ស្ដើង ​300g ផ្លែចេក​ចោល​សម្បក ​ក្រោយ​នោះ​ធ្វើឲ្យ​ម៉ត់ ហើយលាយ​ជា​មួយនឹង​​​ទឹក​ក្រូច​ឆ្មា​½ ស្លាបព្រាកាហ្វេ និង​ទឹក​កក​ ហើយផឹកដូចភេសជ្ជៈធម្មតា។

របៀប​ទី២៖

​ធ្វើ​​ផ្លែ​ចេកឲ្យម៉ត់ លាយ​ជា​មួយទឹក​ឃ្មុំ​ ២​ស្លាប​ព្រា​​។ ​លាយ​ឲ្យ​ស្មើ​​​បង្កើត​ជាល្បាយ​រួច​លាប​លើ​មុខ​ ទុក​ប្រ​ហែល​៣០​នាទី​។​ បន្ទាប់នោះ​លាង​ជម្រះ​ជា​មួយ​ នឹងទឹក​ក្ដៅ​ឧណ្ណៗ។

​អនុវត្ត​ ២​ដង​ក្នុង​មួយ​សប្ដាហ៍​ ដើម្បី​ទទួលបានស្បែកម៉ដ្ឋរលោង។

៣.​ផ្លែ​ឈើ​រី​ជួយ​ឲ្យ​ស្បែក​​ស្អាត​រលីង៖

កម្រិត​វីតាមីន​ C ដែលសម្បូរ​នៅ​ក្នុង​ផ្លែ​ឈើ​រី ​​ជួយ​ជំ​រុញការ​ផលិត​ចេញ​ ស្រទាប់កូឡាជែនចាំ​បាច់​ក្នុងរាងកាយ។ ​ស្រទាប់កូឡាជែន ចាត់ទុក​ជា​វិធី​មួយ​ដ៏​ល្អ​សំ​រាប់​នារី​ក្នុង​ដំ​ណើរ​ការ​បង្ការ​ភាព​ចាស់នៃស្បែក។

ទន្ទឹម​នឹង​នោះ​កម្រិត​វិតាមីន​ A និង​បណ្ដា​សរជាតិ​ polyphenolic anthocyanidin​ ដែលមានក្នុងផ្លែឈើរី ជួយបង្ការ​អុក​ស៊ីតកម្ម​ ​បង្កើតការបត់បែននៃស្បែក​ ធ្វើឲ្យស្បែកស្រស់ល្អថែមទៀត។

ហេតុ​នេះ​មិន​ចាំ​បាច់​ប្រើ​ផ្លែ​ឈើ​នេះ​​លាប​មុខទេ ​​អ្នកអាច​ញ៉ាំ​ផ្ទាល់ ​ឬ​ក៏​ធ្វើ​ជា​ទឹក​​ដើម្បី​ផឹក​រាល់​ថ្ងៃ​នឹង​ ឃើញ​ប្រសិទ្ធភាព​។

ជា​មួយ​៣​ប្រ​ភេទផ្លែ​ឈើ​ខាង​លើ​នេះ អាចនឹង​ជួយ​អ្នកទទួល​បាន​ស្បែក​ស​ រលោង​ជាង​ការ​ស្មាន។​ អ្នកគួរ​អនុវត្ត​រាល់​សប្ដាហ៍​ ដើម្បីស្បែកស្រស់ស្អាតរបស់យើងណា​។

ក្រៅ​ពី​នោះ ​អ្នក​អាចប្រើ​បន្ថែម​ផលិតផលអាហារបំប៉ន ជាផលិតផលចម្រាញ់ពីធម្មជាតិទាំងស្រុង។ ជួយ​ការពារ​សុខភាព និងថែរក្សា​ស្បែកទាំងពីខាងក្នុងយ៉ាងមាន​ប្រសិទ្ធភាព ធ្វើឲ្យស្បែកស ម៉ដ្ឋ រលោងបែបធម្មជាតិ។

លោកអ្នកអាចរកទិញបាននៅក្រុមហ៊ុន តាមរយៈគេហទំព័រ ឬតាមអាស័យដ្ឋានក្រុមហ៊ុនផ្ទាល់, ផ្លូវលេខ 271, ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ និងទំនាក់ទំនងតាមលេខទូរស័ព្ទទាំង 3ខ្សែ : 088 2424 888 , 098242888 ,011808189 ។ល។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គន្លឹះ ៣ យ៉ាង ធ្វើឲ្យស្បែកស រលោងជាមួយផ្លែឈើ

គន្លឹះ ៣ យ៉ាង ធ្វើឲ្យស្បែកស រលោងជាមួយផ្លែឈើ

គន្លឹះ ៣ យ៉ាង ធ្វើឲ្យស្បែកស រលោងជាមួយផ្លែឈើ

គន្លឹះ ៣ យ៉ាង ធ្វើឲ្យស្បែកស រលោងជាមួយផ្លែឈើ

គន្លឹះ ៣ យ៉ាង ធ្វើឲ្យស្បែកស រលោងជាមួយផ្លែឈើ

គន្លឹះ ៣ យ៉ាង ធ្វើឲ្យស្បែកស រលោងជាមួយផ្លែឈើ

គន្លឹះ ៣ យ៉ាង ធ្វើឲ្យស្បែកស រលោងជាមួយផ្លែឈើ