មិនធម្មតា! សម្រស់គ្រូគណិតវ័យក្មេង និងសិចស៊ីបំផុត កំពុងរាលដាល ពេញអ៊ិនធើណេត (មានវីដេអូ)

បេឡារុស៖ គណិតវិទ្យា គឺជាមុខវិជ្ជាដ៏ពិបាកមួយសម្រាប់មនុស្សភាគច្រើន ប៉ុន្តែសម្រាប់អ្នកគ្រូវ័យក្មេងរូបស្រស់ម្នាក់នេះ ហាក់បង្រៀនបានយ៉ាងងាយស្រួល​ និង​​មាន​សិស្ស​ជា​ច្រើន​ចូលចិត្ត​​រៀន​ជាមួយ​អ្នក​គ្រូ​​ថែម​ទៀត ខណៈដែលនាងត្រូវបានគេដាក់ងារថា “ជាអ្នកគ្រូដែលសិចស៊ីបំផុតក្នុងលោក”។

អ្នកគ្រូវ័យក្មេងរូបស្រស់ Oksana Neveselaya មកពីទីក្រុង Minsk ប្រទេសបេឡារុស បានទទួលការចាប់អារម្មណ៍ និងល្បីខ្លាំងនៅលើអ៊ីនធឺណេត សម្រាប់ការថតរូបសេលហ្វី (selfies) របស់នាង បន្ទាប់ពីកូនសិស្សម្នាក់ថតវីដេអូក្នុងម៉ោងបង្រៀនរបស់នាង និងបង្ហោះលើបណ្ដាញ Youtube ។ 

វីដេអូដែលមានរយៈពេលត្រឹមតែ១៥វិនាទីនេះ បានរីករាលដាលយ៉ាងលឿននៅលើបណ្តាញអ៊ិនធើណេត ដោយត្រឹមតែរយៈពេល៤ថ្ងៃប៉ុណ្ណោះ មានអ្នកចូលមើលដល់ទៅជាង ៣ម៉ឺននាក់ ហើយអ្នកគ្រូសិចស៊ី Oksana ក៏ទទួលបានការគាំទ្រពីមនុស្សរាប់ពាន់នាក់ នៅលើបណ្តាញសង្គមរបស់នាង។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា អ្នកគ្រូចាយរាង Oksana បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Kiev និងត្រូវបានគេដាក់ងារថា «អ្នកគ្រូសិចស៊ីបំផុតក្នុងលោក» ដោយនាងបានបង្ហាញទាំងភាពឆ្លាតវៃ និងភាពស្រស់ស្អាត។ រីឯមិត្ត (Follower) លើបណ្ដាញសង្គមរបស់នាងក៏ហាក់យល់ស្របថា នាងពិតជាអ្នកគ្រូដ៏ស្រស់ស្អាតផងដែរ ខណៈមានបុរសម្នាក់បាននិយាយថា គេធ្លាក់ក្នុងអន្លងស្នេហ៍អ្នកគ្រូម្នាក់នេះហើយ។

យោងតាមគណនីហ្វេសប៊ុករបស់អ្នកគ្រូ Oksana នាងបាននិយាយថា “នាងចង់បង្ហាញ នូវភាពស្រស់ស្អាតទាក់ទាញ និងភាពវៃឆ្លាត រួមគ្នា ក្នុងពេលតែមួយ” ។ ហើយនាពេលបច្ចុប្បន្ននេះ នាងកំពុងតែសម្រាកលំហែ និងធ្វើដំណើរកម្សាន្តជុំវិញប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមបណ្តាញសង្គមអ៊ីនស្តាក្រាម (Instagram) របស់នាង៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត