Ronaldo ​ឈ្នះ​ពាន​​កីឡាករ​ល្អ​បំផុត​​នៅ​ UEFA Champions League

Cristiano Ronaldo ​តារា​ឆ្នើម​ស្ដេច​ស Real Madrid ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​នៅ​ UEFA Champions League ​​​ប្រចាំ​រដូវ​កាល​២០១៥-២០១៦ ​នៅ​ទីក្រុង​ Madrid ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។

 

Ronaldo ​ឈ្នះ​ពាន​​កីឡាករ​ល្អ​បំផុត​​នៅ​ UEFA Champions League

Cristiano Ronaldo ទទួល​ពាន​រង្វាន់​យប់​មិញ

 

Ronaldo ​រដូវ​កាល​មុន​ ​ជា​​កីឡាករ​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ (Top Scorer) នៅ​ UEFA Champions League ​ដោយ​ស៊ុត​បាន​ ១៦​គ្រាប់ និង​ជា​អ្នក​ស៊ុត​បាល់​ប៉េណាល់ទី​គ្រាប់​ជ័យ​ជម្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ជួយ​ក្រុម​លោក​ Zinedine Zidane ​លើក​ពាន​ផង​ដែរ។ Super Star ​លេខ​៧ របស់​ក្រុម​ស្ដេច​ស បាន​ទទួល​សំឡេង​​ឆ្នោត​ច្រើន​ជាង​គេ ក្នុង​ការ​បោះ​ឆ្នោត​ដោយ​អ្នក​អាន​ នៅ​កាសែត​​អេស្ប៉ាញ Marca និង​ La Gazzetta dello Sport។

 

Ronaldo ​ឈ្នះ​ពាន​​កីឡាករ​ល្អ​បំផុត​​នៅ​ UEFA Champions League

Ronaldo អបអរ ក្រោយ​ស៊ុត​ឲ្យ​ Real លើក​ពាន UCL រដូវ​កាល​មុន

 

CR7 ​បាន​និយាយ​នៅ​ក្នុង​សណ្ឋាគារ AC Hotel La Finca ​​​បន្ទាប់​ពី​ទទួល​បាន​ពាន​ថា៖ “ខ្ញុំ​មិន​ដែល​រំពឹង​ថា ខ្ញុំ​អាច​ធ្វើ​បាន​​នូវ​ចំនួន​ទាំង​​នេះ​ទេ។ ខ្ញុំ​ដឹង​ថា Real Madrid គឺជា​ក្លឹប​​​ធំ​បំផុត​លើ​ពិភពលោក ប៉ុន្តែ​ខ្ញុំ​មិន​ដែល​​រំពឹង​ថា ខ្ញុំ​អាច​រក​គ្រាប់​បាន​ច្រើន​ជាង​ Alfredo Di Stefano និង​ Raul ​នោះ​ទេ។ ខ្ញុំ​ចង់​បន្ត​បង្កើត​ប្រវត្តិសាស្ត្រ​​​នៅ​ក្លឹប​ធំ​បំផុត​លើ​ពិភពលោក​ត​ទៅ​ទៀត”។

 

Ronaldo ​ឈ្នះ​ពាន​​កីឡាករ​ល្អ​បំផុត​​នៅ​ UEFA Champions League

Ronaldo លើក​ដៃ​មិន​អបអរ ពេល​ស៊ុត​ចូល​ក្រុម​ចាស់ខ្លួន Sporting រដូវ​កាល​នេះ

 

សម្រាប់​រដូវ​កាល​នេះ​វិញ ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​ ​​នៅ​តែ​លេង​ល្អ​​នៅ​ UEFA Champions League ​​ដោយ​២​ប្រកួត​ដំបូង​ ស៊ុត​​បាន​២​គ្រាប់ ​កាល​ប៉ះ​ Sporting និង​ Borussia Dortmund ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល F៕​

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Marca