នេះ​៨​លើក​​ប្រវត្តិ​ជួប​​គ្នា​ កម្ពុជា និង​ ឡាវ​ ​ក្នុង​ពាន Suzuki Cup មុន​ប៉ះ​គ្នា​ស្អែក​ ​

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ជម្រើស​ជាតិ​បាន​ប៉ះ​គ្នា​ជា​ញឹក​ញាប់​ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់​ជើង​ឯក​អាស៊ី​អាគ្នេយ៍​ AFF Suzuki Cup។ ចាប់​តាំង​ពី​ពាន​រង្វាន់​នេះ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៦​មក​ កម្ពុជា​និង​ឡាវ​ធ្លាប់​ជួប​គ្នា​បាន​៨​ដង​ហើយ​ទាំង​​នៅ​វគ្គ​ចែក​ពូល​ និង​វគ្គ​ជម្រុះ​ក្នុង​នោះ​ កម្ពុជា​ឈ្នះ​២​ ឡាវ​ឈ្នះ​៤​ និង​ស្មើ​គ្នា​២។

 

នេះ​៨​លើក​​ប្រវត្តិ​ជួប​​គ្នា​ កម្ពុជា និង​ ឡាវ​ ​ក្នុង​ពាន Suzuki Cup មុន​ប៉ះ​គ្នា​ស្អែក​ ​ កម្ពុជា និង ឡាវ កាល​ពី​ឆ្នាំ​២០១៤

 

ខាង​ក្រោម​ជា​​ប្រវត្តិ​ជួប​គ្នា​ខ្លះ​រវាង​ក្រុម​ទាំង​ពីរ៖​​​
 
- ១៩៩៦៖ វគ្គ​ចែក​ពូល​ ​កម្ពុជា​ ០-១ ឡាវ​
(​ឡាវ​រក​បាន​ដោយ​ Channiphone នាទី​៣៩)
 
- ២០០០៖ វគ្គ​ចែក​ពូល​ កម្ពុជា​ ៣-០ ឡាវ
(កម្ពុជា​រក​បាន​ដោយ ហុក សុចិត្រា​​២​គ្រាប់​ ​នាទី​៥៩, ៧៦​ និង​ ជា មករា​ នាទី​៧០)​
 
- ២០០៤៖ វគ្គ​ចែក​ពូល​ ឡាវ​ ២-១ កម្ពុជា​
(​កម្ពុជា​រក​បាន​ដោយ ណារិទ្ធ​​នាទី​​២៧ ខណៈ​​ឡាវ​រក​បាន​ដោយ​ Amath ​ស៊ុត​នាទី​​៦៣, ៧៣)
 
- ២០០៧៖ វគ្គ​ជម្រុះ​ កម្ពុជា​ ២-២ ឡាវ​
(កម្ពុជា​រក​បាន​ដោយ ទៀប វឌ្ឍនៈ​នាទី​ ៥០​ សំឆាយ​នាទី​ ៧៥) ខណៈ​​ឡាវ​រក​បាន​ដោយ Soukhavong នាទី​៣០​ និង Sisompehone ​នាទី៣៥)
 
- ២០០៨៖ វគ្គ​ជម្រុះ​ កម្ពុជា​ ៣-២ ឡាវ
(ឃឹម បូរី​នាទី​២៤, សំអែល ណាសា​នាទី​៤៥, ស៊ុន​ សុវណ្ណរិទ្ធី​នាទី​៥៥​ ខណៈ​​ឡាវ​រក​បាន​ដោយ​ Lounglath នាទី​៣០​ និង Liepvisay ​នាទី​៧៨)
 
- ២០១០៖​ វគ្គ​ជម្រុះ​ កម្ពុជា​ ០-០ ឡាវ
​ 
- ២០១២៖ វគ្គ​ជម្រុះ៖ ឡាវ​ ១-០ កម្ពុជា​
(ឡាវ​រក​បាន​ដោយ​​ Phaphouvanin នាទី​៤០)
 

- ២០១៤៖ វគ្គ​ជម្រុះ​ ឡាវ ៣-២ កម្ពុជា​
(​កម្ពុជា​រក​បាន​ដោយ​ ​ឃួន​ ឡាប៊ូរ៉ាវី ​នាទី​៧៣​ សុក​ ច័ន្ទរស្មី​នាទី​៧៥ ខណៈ​ឡាវ​រក​បាន​ដោយ​
Sihavong នាទី​៥៤​ Sayavuthi ​នាទី​៧០, ៨១)។
 

 

អត្ថបទ៖ ជាន ចាន់រ៉ា

  • នេះ​៨​លើក​​ប្រវត្តិ​ជួប​​គ្នា​ កម្ពុជា និង​ ឡាវ​ ​ក្នុង​ពាន Suzuki Cup មុន​ប៉ះ​គ្នា​ស្អែក​ ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:កីឡា