យ៉ែម សំអូន ​បង្អួត​​​លុយ​រាប់​ពាន់អឺរ៉ូ ពី​អឺរ៉ុប​ហាក់​មាន​ចេតនា​ឌឺ​ឲ្យ​គូ ស​ត្រូវ

លោក យ៉ែម សំអូន តារាចម្រៀងប្រុស​ពោះម៉ាយកូនមួយ ដែលទើបតែល្បីល្បាញ​ រឿងគេ​ជំពាក់លុយ ​មិនព្រមសង ថែមទាំងរុញការងារ ឲ្យក្រុមអ្នកផ្សេងធ្វើ ថែមទៀតផងនោះ បានបង្អូតប្រាក់រាប់ពាន់អឺរ៉ូ និងរូបិយវត្ថុផ្សេងៗជាច្រើនទៀត ពីទឹកដីអឺរ៉ុប ខណៈដែលលោក បានឱកាសចេញទៅសម្ដែង ក្នុងប្រទេសនានា ក្នុងតំបន់នោះ ជាមួយនឹងតារាចម្រៀងស្រីម្នាក់ទៀត គឺអ្នកនាង ឆោម និមល។

តារាចម្រៀង យ៉ែម សំអូន បើទោះបីជា​ មានរឿងជាច្រើនព្រមៗគ្នាកើតឡើងចំពោះរូបលោក ក៏មិនសូវជាបាក់​ស្រុត ប្រជាប្រិយភាព ទៅតាមស្ថានភាពជាក់ស្ដែងឡើយ ពោលលោកនៅតែរឹងមាំ​ជានិច្ច ពិសេសលោកបានទទួលភារកិច្ច ទៅសម្ដែងច្រៀងរាំ ជូនបងប្អូនខ្មែរ នៅទ្វីបអឺរ៉ុបរួមមាន បារាំង ស្វីស ដែលលោកបានច្រៀងរាំ និងធ្វើដំណើរកំសាន្ត ឲ្យបានល្ហែ​ល្ហើយចិត្ត មុនពេលលោកត្រឡប់មកស្រុកខ្មែរវិញ។

កំឡុងពេលសម្ដែង លោក យ៉ែម សំអូន បានធ្វើដំណើរកំសាន្ត នៅក្នុងប្រទេសស្វីស ដែល​បានទៅដល់តំបន់ល្បីៗ លើលោក ពិសេសលោកបាន សម្ញែងប្រាក់អឺរ៉ូ (លុយធីប) ដែល​ទទួលបានពីបងប្អូនខ្មែរ រស់នៅក្រៅប្រទេស កំឡុងពេលដែលលោកបានសម្ដែង។

ប្រភពពីបងប្អូនខ្មែរ នៅក្រៅប្រទេស បាននិយាយថា ការសម្ដែងរបស់ពួកគេទាំងពីរ មានភាពជោគជ័យច្រើន ព្រោះបងប្អូនខ្មែរ ចូលរួមទស្សនាពេញៗ​សាលតែម្ដង ពិសេសវត្តមាន នាង ឆោម និមល ដែលកាន់តែធ្វើឲ្យកម្មវិធី រឹតតែអស្ចារ្យថែមទៀត ហើយលោក យ៉ែម សំអូន ថ្វីត្បិតតែមានរឿងអាស្រូវច្រើន ក៏មិនបានប៉ះពាល់ ដល់ការសម្ដែង​ដែរ។

លោក យ៉ែម សំអូន ក្រៅពីជោគជ័យខ្លាំង លើទឹកដីអឺរ៉ុប លោកក៏បានបង្អួតលុយទាំងដុំៗ លើតុហើយថតជាមួយ កញ្ញា ឆោម និមល ​មើលទៅហាក់មិនមែនជាចរឹកពិត របស់លោក ដែលសម្ញែងលុយខុសរឿងនោះទេ តែនេះហាក់ក្នុងន័យបង្អួតគូសត្រូវ របស់លោកច្រើនជាង ព្រោះមួយរយៈចុងក្រោយ​នេះ គូប្រជែងរបស់លោក ក៏ចេញសម្ដែងក្រៅប្រទេសញឹកញាប់ មិនធម្មតាដូចគ្នាដែរ៕

ប្រភព ៖
khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload