ស្រាបៀរ លីអូ ជួយដល់ប្រទេសកម្ពុជា ជាលើកដំបូងពុំធ្លាប់មាន តាមរយៈយុទ្ធនាការ រួមចំណែកជួយដល់សង្គម!

ភ្នំពេញ៖ ស្រាបៀរលីអូ បានជ្រើសយកថ្ងៃទី១៣ ខែតុលា ជាថ្ងៃពិសេសដើម្បីបើក សម្ពោធ យុទ្ធនាការរួមចំណែកជួយដល់សង្គម ជាលើកដំបូងពុំធ្លាប់មានរបស់ខ្លួន  ដើម្បីជួយជនពិការដោយសារមីន នៅក្នុងសន្និសីទកាសែតមួយ ដែលបានប្រារព្ធធ្វើ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់។ អ្នកនាង កាន់ជីត ភាវផាន់ឈូ ប្រធានគ្រប់គ្រង យុទ្ធសាស្រ្តទីផ្សារប្រចាំ តំបន់របស់ក្រុមហ៊ុន Singha Asia បានមានប្រសាសន៍ ថា វាសំខាន់ណាស់សម្រាប់ស្រាបៀរ លីអូ ដើម្បីជាកិច្ចតបស្នងដល់ប្រជាជនកម្ពុជា ដែលបានគាំទ្រស្រាបៀរលីអូ ចាប់តាំងពីបានចាប់ផ្តើម ដំណើរការនៅក្នុងប្រទេស កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមក។

អ្នកនាង កាន់ជីត ភាវផាន់ឈូ បានពន្យល់នៅ ក្នុងសុន្ទរកថារបស់អ្នកនាង ទៅកាន់ សមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ និងដៃគូ ពាណិជ្ជកម្មថា «ស្រាបៀរ លីអូ បានជួយ ប្រជាជនកម្ពុជាជាច្រើន ឲ្យមានភាពរីករាយ មានមិត្តភាព មានសមិទ្ធផល ឬអាចធ្វើ ការងារប្រចាំថ្ងៃបាន ព្រោះ យើងជឿថានេះ ជាពេលដែលត្រូវផ្តល់តម្លៃ និងទទួល ស្គាល់ដល់ប្រជាជនកម្ពុជា រាប់រយពាន់នាក់ ដែលកំពុងរស់នៅជាមួយភាពពិការ ដោយសារមីន»។

ជាមួយការដែលបានចូលរួមគាំទ្រ ដោយមូលនិធិជើងសិប្បនិម្មិតរបស់ព្រះអង្គម្ចាស់ ក្សត្រិយប្រទេសថៃ មជ្ឈមណ្ឌលកម្ចាត់មីនថៃ ឬ TMAC និងមជ្ឈមណ្ឌលកម្ចាត់មីន កម្ពុជា ឬ CMAC យុទ្ធន្នាការ CSR របស់ស្រាបៀរ លីអូ មានចំណងជើងថា «ចែករំលែកក្តីស្រលាញ់ ជាមួយក្រវិលកំប៉ុងរបស់អ្នក» នឹងជួយឲ្យជនពិការទទួល បានជើងសិប្បនិម្មិត។ សាធារណៈជនទូទៅអាច បរិច្ចាគក្រវិលកំប៉ុងស្រាបៀរលីអូ នៅក្នុងធុងស្រាបៀរ លីអូ ដែលមាននៅតាមទីតាំងជាច្រើននៅក្នុងខេត្តក្រុង សំខាន់ៗ។មូលនិធិជើងសិប្បនិម្មិត របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ប្រទេសថៃ នឹងប្រមូល ក្រវិល កំប៉ុង ដែលបានបរិច្ចាគទាំងអស់ ដើម្បីផលិតជើងសិប្បនិម្មិត រួចបរិច្ចាគបន្តមក CMAC ។

ក្រៅពីនេះ លោក ផាត ភារៈ តំណាងមកពីមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ឬដែលហៅ កាត់ថា CMAC និងកញ្ញា មាស សុខសោភា ក៏បានថ្លែងបន្ថែមឱ្យបានដឹងផងដែរថា គឺពិតជាល្អណាស់ សម្រាប់យុទ្ធនាការដ៏អស្ចារ្យរបស់ស្រាបៀរលីអូនាលើកនេះ ដើម្បីចូលរួមចំណែកជួយ ដល់ជនពិការនៅកម្ពុជាយើង។ ពួកយើងពិតជាមានសេចក្តី សប្បាយរីករាយឥតឧបមាណាស់ ដោយបានមានចំណែក ជួយការងារសង្គមយ៉ាងល្អ ប្រសើរដូច្នេះ និងនៅតែមានការស្វាគមន៍ដ៏កក់ក្តៅ ចំពោះយុទ្ធនាការជួយសង្គមជានិច្ច។

ជាមួយយុទ្ធនាការ “ចែករំលែកក្តីស្រលាញ់ជាមួយក្រវិលកំប៉ុងរបស់អ្នក” ពីស្រាបៀរ លីអូ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។ សម្រាប់ព័ត៌មានបន្ថែម អំពីយុទ្ធនាការនេះ សូមតាមដាននៅលើទំព័រ Facebook Leo Beer Cambodia៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត