ប្រេសិត​អង្គការ​សហប្រជាជាតិ​និយាយ​​​អំពី​​​​ការ​ផ្លាស់ប្តូរ​​ ស្រប​ពេល​ស្ថានភាពសិទ្ធិមនុស្ស​យ៉ាប់យុឺន​​

ទោះបីជាមានជំនួបរាប់មិនអស់ជាមួយក្រុមមន្ត្រី និងការផ្ដល់អនុសាសន៍ជាបន្ត បន្ទាប់ដើម្បីធ្វើឱ្យសិទ្ធិមនុស្សនៅកម្ពុជា មាន ភាពប្រសើរឡើងក៏ដោយ តែលោកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រេសិតអង្គការសហប្រជាជាតិនៅតែឃើញស្ថានភាពដ៏យ៉ាប់យ៉ឺនរាល់ពេលដែលលោកស្រីមកបំពេញទស្សនកិច្ច។ ទោះជាយ៉ាងណា នៅក្នុងកិច្ចសម្ភាសក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីត អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានលើកឡើងថា លោក ស្រីនៅតែសង្ឃឹមថា នឹងធ្វើឱ្យមានភាពប្រសើរឡើងបន្តិចម្តងៗ។ លោកស្រីបានមានប្រសាសន៍ថា “គោលបំណងគឺថា យើងនឹងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសំខាន់ៗ និងក្ដីបារម្ភ ហើយថា តាមរយៈការធ្វើការជាមួយរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងៗទៀត យើងចូលរួមចំណែក ជួយលើកស្ទួយស្ថានភាពសិទ្ធិមនុស្សក្នុងចំណោមសាធារណជនទូទៅនៅកម្ពុជា”។ លោកស្រី រ៉ូណា ស្មីត ដែលត្រូវបានចាត់តាំងកាលពីឆ្នាំមុន ប្រឈមនឹងប្រតិកម្មពាក់ព័ន្ធការរិះគន់ដ៏ខ្លាំងរបស់លោកស្រីចំពោះការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការចាត់វិធានការលើគណបក្សប្រឆាំងតាមរយៈតុលាការ។ ទាំងប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិបច្ចុប្បន្នប្រឈមការចោទប្រកាន់ពីបទព្រហ្មទណ្ឌនៅក្នុងសំណុំរឿងដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា មានហេតុផលនយោបាយ ហើយមន្ត្រីគណបក្សប្រឆាំង និងអ្នករិះគន់ប្រហែល៣០នាក់ត្រូវបានចាត់ទុកថា ជាអ្នកទោសនយោបាយដោយអង្គការសិទ្ធិមនុស្សលីកាដូ។ កាលពីខែមុន ជាការឆ្លើយតបចំពោះរបាយការណ៍របស់លោកស្រីដែលរាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវ ប្រេសិតប្រចាំប្រទេសកម្ពុជារូបនេះបានលើកឡើងថា សេចក្តីសន្និដ្ឋានរបស់លោកស្រីមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដនៅកម្ពុជាទេ ហើយមិនបានពិចារណាអំពីបរិបទសិទ្ធិមនុស្សដ៏ជាក់លាក់ក្នុងប្រទេសនេះឡើយ។ លោកស្រី រ៉ូណា ស្មីត បានឆ្លើយតបកាលពីម្សិលមិញថា “ប៉ុន្តែនោះគឺជាអ្វីដែលខ្ញុំពិតជាបានធ្វើមែន។បរិបទសិទ្ធិមនុស្សនៅកម្ពុជាមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ”។ លោកស្រីបានបន្ថែមថា “ហើយវាត្រូវបានគាំទ្រដោយរដ្ឋាភិបាលកម្ពុជា ដែលព្រមព្រៀងដោយស្ម័គ្រចិត្តនៅក្នុងការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិមួយចំនួន។ វាមិនមែនជាការចាប់បង្ខំកម្ពុជាទេ”។ អំឡុងពេលបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃក្នុងពេលបច្ចុប្បន្នរបស់លោកស្រី ដែលជាការបំពេញទស្សនកិច្ចលើកទី៣ហើយចាប់តាំងពីលោកស្រីត្រូវបានចាត់តាំងកាលពីខែមីនាឆ្នាំមុនមកនោះ លោកស្រី រ៉ូណា […]

The post ប្រេសិត​អង្គការ​សហប្រជាជាតិ​និយាយ​​​អំពី​​​​ការ​ផ្លាស់ប្តូរ​​ ស្រប​ពេល​ស្ថានភាពសិទ្ធិមនុស្ស​យ៉ាប់យុឺន​​ appeared first on The Cambodia Daily.