​បេសកកម្ម​របស់​កញ្ញា​ឯក​កម្ពុជា​២០១៦​ មុន​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់នេះមក​ដល់

កញ្ញាឯក​កម្ពុជា​ដ៏​ស្រស់​ស្អាត​ទាំង​២០​រូប​របស់​​​​កម្មវិធី​ប្រឡង​ជ្រើសរើស​កញ្ញាឯក​កម្ពុជា ២០១៦ សម្រស់​​ព្រះរាជាណាចក្រ​​នៃ​ខ្ញុំ បាន​ត្រឡប់​មកដល់​រាជធានី​ភ្នំពេញ​ ​ទីក្រុង​ដ៏​មាន​មន្ត​ស្នេហ៍​វិញ​ហើយ​ បន្ទាប់ពី​បាន​បំពេញបេសកកម្ម​លើកកម្ពស់​អេកូ-ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ និង​ទេសចរណ៍​វប្បធម៌​ក្នុង​ខេត្ត​សៀមរាប​។ ឥឡូវនេះ ដល់ពេល​កញ្ញាឯក​រប​ស់​យើង​បំពេញ​បេសកកម្ម​ការងារ​សង្គម និង​សប្បុរសធម៌​ជាមួយ​ក្រុមហ៊ុន​ឧបត្ថម្ភ​វិញ​ម្ដង​។

 

​បេសកកម្ម​របស់​កញ្ញា​ឯក​កម្ពុជា​២០១៦​ មុន​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់នេះមក​ដល់
 
ដោយ​សហការ​ជាមួយ​ក្រុមការងារ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស កញ្ញាឯក​កម្ពុជា​បាន​ទៅ​ទស្សនកិច្ច​នៅ​អង្គការ​បណ្តុះ​បណ្តាល​កុមារ​កំព្រា យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ នៅ​ភូមិ​អណ្តូង សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ​ក្នុង​ឱកាស​ចែករំលែក​ក្តី​ស្រឡាញ់​នោះ មាន​កុមារ​ជាង​១០០​នាក់​បាន​ចូលរួម​ ដោយ​បាន​ច្រៀង​លេង​កម្សាន្ត រាំ និង​ដាំ​កូនឈើ​ជាមួយ​កញ្ញា​ឯក​យ៉ាង​រីករាយ និង​ស្និទ្ធស្នាល​បំផុត​។
 
អ្នក​រៀបចំ​កម្មវិធី​កញ្ញាឯក​កម្ពុជា និង​ជា​នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន​ភ្នាក់ងារ “អា​រ៉ា​យ អេ​ជិន​ស៊ី” បាន​មានប្រសាសន៍​ទៅកាន់​កុមារ​ទាំង​នោះ​ថា “កញ្ញាឯក​របស់​យើង​មាន​​ក្តី​សោមនស្ស​រីក​រាយ​យ៉ាង​ខ្លាំង​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​។ សម្រស់​ពិត​របស់​មនុស្ស​ម្នាក់ មិន​សំដៅ​ទៅលើ​រូបសម្បត្តិ​នោះ​ទេ ប៉ុន្តែ​វា​សំដៅ​ទៅលើ​ចិត្ត​ផង​​ដែរ​។ យើង​ជឿជាក់​ថា អ្នក​ទាំងអស់​គ្នា​នឹង​បន្ត​ការសិក្សា​របស់​ខ្លួន​ទៅ​មុខ​ទៀត​” ។
 
​បេសកកម្ម​របស់​កញ្ញា​ឯក​កម្ពុជា​២០១៦​ មុន​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់នេះមក​ដល់
 
​បេសកកម្ម​របស់​កញ្ញា​ឯក​កម្ពុជា​២០១៦​ មុន​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់នេះមក​ដល់

 

បន្ទាប់មក កញ្ញាឯក​​បាន​ចែក​អំណោយ​ដល់​កុមារ​ទាំងនោះ មាន​ដូចជា ​កាតា​ប សៀវភៅ​សរសេរ និង​ប៊ិក​ជាដើម​។ កញ្ញាឯក ក្រុមការងារ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស បុគ្គលិក​ស្ម័គ្រចិត្ត​ណាហ្គា​វើ​ល និង​កុមារ​ទាំងអស់​ក៏​បាន​ចែករំលែក​ក្តី​ស្រឡាញ់ ​អាហារ ជជែក​គ្នា​លេង និង​​ថតរូប​ជាច្រើន​ជាមួយគ្នា​​ទុកជា​អនុស្សាវរីយ៍​​ផង​ដែរ​។
 
សកម្មភាព​បន្ទាប់​គឺ​ កញ្ញាឯក​របស់​យើង​បាន​ទៅ​ហាត់ប្រាណ​នៅ​មណ្ឌល​ហាត់ប្រាណ Superfit និង​រៀន​ក្បាច់គុន​បុរាណ​ខ្មែរ​ យុទ្ធគុន​ខម​ជាមួយ​ចាន់ រតនា ។ ពួកគេ​បាន​ល​រ៉ូ​ប​បុរាណ​ខ្មែរ​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ហាង​កាត់ដេរ​ Paradise Tailor ​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​របស់​ហាង​ Dee’s Studio Wedding Embellishment and Salon ​សម្លៀក​បំពាក់​ឈុត​ខ្លី​របស់​ហាង Mugigae Dresses និង​​សម្លៀកបំពាក់​ឈុត​វែង​របស់​សមាគម​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​របស់​ប្រទេស​ហ្វីលីពីន​។
 
​បេសកកម្ម​របស់​កញ្ញា​ឯក​កម្ពុជា​២០១៦​ មុន​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់នេះមក​ដល់
 
បន្ថែម​ពី​នេះ កញ្ញាឯក​ទាំង​២០​រូប​បាន​ទៅ​ទស្សនកិច្ច​នៅ​ការិយាល័យ​ក្រុមហ៊ុន ​WING ក្រុមហ៊ុន​ Sabay ក្រុមហ៊ុន ​PlusMax ក្រុមហ៊ុន​អាកាសចរណ៍ ​Bassaka Air និង​ក្រុមហ៊ុន Unilever​។ ​ពួកគេ​ថែម​ទាំង​បាន​ទៅ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន Pizza Company ហាង​Charles & Keith និង​ហាង Lily ផងដែរ​។ ​ចុងក្រោយ កញ្ញាឯក​បាន​ទៅ​ធ្វើ​បទសម្ភាសន៍ និង​បង្ហាញ​ម៉ូដ​ខ្នាត​តូច​ ក្នុង​កម្មវិធី​ទូរទស្សន៍​បាយ័ន​ជា​លើកដំបូង​។
 
​បេសកកម្ម​របស់​កញ្ញា​ឯក​កម្ពុជា​២០១៦​ មុន​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់នេះមក​ដល់
 
ខណៈ​​​រាត្រី​គ្រង​មកុដ​ខិត​ជិត​មកដល់ កញ្ញាឯក​កម្ពុជា​២០១៦​កំពុង​ស្នាក់នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល ដែល​ជា​សណ្ឋាគារ​ដៃគូ​សហការ​ផ្លូវការ និង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​សម រាំ និង​បង្ហាញ​សមត្ថភាព​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​។ តើ​បេក្ខនារី​រូប​ណា​នឹង​ក្លាយ​ជា “កញ្ញាឯក”​ឆ្នាំ​២០១៦​?
 
សូម​រង់ចាំ​តាមដាន​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​នៅ​ថ្ងៃ​សុក្រ ទី​១៤ តុលា ២០១៦ រាត្រីនេះ វេលា​ម៉ោង ០៧:០០យប់ ដល់ ១០:០០ យប់​ ​ដែល​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ពី​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​អប្សរា​៕

 

អត្ថបទ៖ ដៃគូសហការ