កូន​ខ្មែរ​-​កាណាដា​ឡើង​ប្រឡង​ The Voice Kid កាណាដា​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង

កុមារា Andy Khun ដែល​មាន​ឈាម​ជ័រ​ខ្មែរ​​បាន​ឡើង​បង្ហាញ​សមត្ថភាព​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​ The Voice Kid ២០១៦ ​របស់​ប្រទេស​កាណាដា​កាល​ពី​ពេល​ថ្មី​ៗ​យ៉ាង​ភ្ញាក់​ផ្អើល ​ដោយ​ទទួល​បាន​ការ​ចុច​បង្វិល​កៅអី​​​ពី​គ្រូ​បង្វឹក​ទាំងអស់។ ​

 

កូន​ខ្មែរ​-​កាណាដា​ឡើង​ប្រឡង​ The Voice Kid កាណាដា​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង

 

ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ​មក​ពី​ទីក្រុង Montreal ខេត្ត Québec ប្រទេស​កាណាដា​បាន​បង្ហើរ​សំនៀង​តាមរយៈ​​បទ​ “Hallelujah” យ៉ាង​គ្រលួច​រហូត​ទាក់​ចិត្ត​គ្រូ​បង្វឹក​២​នាក់​ភ្លាមៗ បន្ទាប់​មក​គ្រូ​បង្វឹក​ម្នាក់​ទៀត​​ក៏​ប៊ូតុង​តាម​ក្រោយ។ កម្មវិធី​ប្រឡង​នេះ​មាន​គ្រូ​បង្វឹក​តែ​៣​នាក់​ប៉ុណ្ណោះ។ ព្រោះ​តែ​កម្មវិធី​តម្រូវ​ជ្រើស​ម្នាក់​ក្មេង​ប្រុស​ដែល​មាន​ម្ដាយ​ជា​ដើម​កំណើត​ខ្មែរ​សម្រេច​យក​គ្រូ​បង្វឹក​ Marc Dupré ដើម្បី​ដឹក​ដៃ​ទៅ​វគ្គ​បន្ត​។

 

​Andy Khun ចេះ​ចម្រៀង​ដោយ​សារ​តែ​ការ​ណែនាំ​ពី​ឪពុក​ម្ដាយ​ ព្រោះ​​ពួក​គេ​ធ្លាប់​ជា​អ្នក​ចម្រៀង​អាជីព។ ក្រៅ​ពី​ចម្រៀង​កុមារ​ឈាម​ជ័រ​ខ្មែរ​រូប​នេះ​ក៏​អាច​​លេង​ព្យាណូ​និង​ស្គរ​ផង​ដែរ។ Andy អាច​ច្រៀង​បាន​ទាំង​ភាសា​ បារាំង​ អង់គ្លេស​និង​កម្ពុជា ដែល​ជា​ភាសា​ដើម​របស់​ម្ដាយ​ឪពុក​របស់​គេ៕

 

 

ចុចអាន៖​បទ “Hello” ពី​បេក្ខជន​ The Voice US ពីរ​នាក់​វគ្គ​ Battle Rounds​ ស្រែក​រង្គើ​ឆាក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖ canoe