ចង់​ស្និទ្ធ​ស្នាល​ជាមួយfan លើ​បណ្ដាញ​សង្គម Wallace Huo ត្រូវ​គេ report ឡើង​បាត់​គណនី

ដោយ​សារ​តែ​ចង់​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន តារា​សម្ដែង​ប្រុស​រូប​ស្រស់ Wallace Hou បាន​បង្កើត​គណនី​បណ្ដាញ​សង្គម​មួយ​ដើម្បី​ទាក់ទង​នឹងfan តែ​បែរ​ជា​គ្មាន​អ្នក​ណា​ជឿ​សម្ដី​របស់​លោក​ទៅ​វិញ។

 

ចង់​ស្និទ្ធ​ស្នាល​ជាមួយfan លើ​បណ្ដាញ​សង្គម Wallace Huo ត្រូវ​គេ report ឡើង​បាត់​គណនី

 

ដើម​ទង​នៃ​ហេតុការណ៍​នោះ​គឺ អ្នក​គាំទ្រ​ទាំង​អស់​គ្នា​បាន​ដឹង​ថា តារា​សម្ដែង​ប្រុស​តៃវ៉ាន់ Wallace គ្មាន​គណនី​បណ្ដាញ​សង្គម Weibo ឬfacebook នោះ​ទេ ដូច​នេះ​ហើយ​លោក​មាន​ឱកាស​តិច​ណាស់​ដើម្បី​ឆ្លងឆ្លើយ​ជាមួយ​fan របស់​ខ្លួន។ នៅ​ថ្ងៃ​មួយ មិន​ដឹង​ជា​មក​ពី​មូលហេតុ​អ្វី តួ​រឿង “និស្ស័យ​ស្នេហ៍​ដាវ​ទេព” បាន​បង្កើត​គណនី​មួយ​នៅ​លើ Tieba (វិបសាយ​និយាយ​ពី​តារា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​គាំទ្រ) ដើម្បី​សួរ​នាំ​អ្នក​គាំទ្រ​របស់​ខ្លួន។

 

គណនី​របស់​ស្វាមី Ruby Lin មាន​ឈ្មោះ​ថា “គឺ​ខ្ញុំ ពូHou”។ ក្រោយ​មក ប្រុស​ស្អាត​អាយុ​៣៦​ឆ្នាំ​បាន​ប្រើ​គណនី​នេះ​ផ្ញើ​សារ​ទៅ​អ្នក​គាំទ្រ​របស់​ខ្លួន​ថា៖ “ពួក​ប្អូន​ត្រូវ​តែ​ធ្វើ​ចរិត​ឲ្យ​បាន​ល្អ នេះ​គឺ​ជា​បង​ពិត​មែន”។ យ៉ាងណាក៏ដោយ ពិត​ជា​គួរ​ឲ្យ​អាណិត Wallace ណាស់​ត្បិត​គ្មាន​អ្នក​ណា​ជឿ​សម្ដី​របស់​លោក​នោះ​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ fan ជា​ច្រើន​បាន​ចុច report គណនី​របស់​លោក​ទៀត​ផង​ព្រោះ​ស្មាន​ថា​មាន​ជន​ខិលខូច​មក​ក្លែង​ខ្លួន​បោកប្រាស់​អ្នក​គាំទ្រ។

 

ចង់​ស្និទ្ធ​ស្នាល​ជាមួយfan លើ​បណ្ដាញ​សង្គម Wallace Huo ត្រូវ​គេ report ឡើង​បាត់​គណនី

Wallace Huo ត្រូវ​គេ​ចំអកលើ Tieba

 

ក្រោយ​ពេល Wallace Huo និយាយ​រឿង​នេះ​ឡើង​វិញ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​បាន​ទប់​សំណើច​មិន​បាន​នឹង​ហេតុការណ៍​នេះ។ Wallace ក៏​ជាប់​រហស្សនាម​ថា​ជា​តារា​ដែល​ត្រូវfan ខ្លួន​ឯងreport ដំបូង​គេ​ផង​ដែរ។ គេ​នៅ​ចាំ​ថា នៅ​ពេល​តារា​ប្រុស​កើត​ឆ្នាំ​១៩៧៩ ប្រាប់​ថា​ខ្លួន​ជា Wallace Huo នោះ សមាជិក​នៅ​លើ Tieba បាន​ចំអក​ទៅ​លោក​វិញ​ថា បើ​លោក​ជា Wallace Huo ពួក​គេ​ប្រាកដ​ជា ​លី តាវហួរ​ហើយ។ លទ្ធផល​ចុង​ក្រោយ​នោះ​គឺ ប្រុស​ស្អាត​តៃវ៉ាន់​ត្រូវ​បាន​បាត់​គណនី​ព្រោះ​មាន​គេ report ច្រើន​ពេក៕

 

ចង់​ស្និទ្ធ​ស្នាល​ជាមួយfan លើ​បណ្ដាញ​សង្គម Wallace Huo ត្រូវ​គេ report ឡើង​បាត់​គណនី

 

ចុចអាន៖បះសក់​ជាមួយ​រថយន្ត​មាន​បន្ទប់​ដូច​សណ្ឋាគារ​ផ្កាយ​៥​របស់​​ដៃ​គូ​សម្ដែង​ Wallace Huo

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14