Miss grand International សម្តែងក្តីរំលែកទុក្ខ ក្រោយស្តេចថៃយាងសាយទិវង្គត

6 Videos


ក្រោយពីមានព័ត៌មាននៃការយាងសោយទិវង្គតរបស់ព្រះចៅយូហួរ ឬ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី ១៣ ខែតុលានេះរួចមក ប្រជាពលរដ្ឋទូទាំងប្រទេសថៃបានសម្តែងនូវអារម្មណ៍សោកស្តាយ និង រន្ធត់ចិត្តជាពន់ពេក ។

Miss grand International សម្តែងក្តីរំលែកទុក្ខ ក្រោយស្តេចថៃយាងសាយទិវង្គត

ជាមួយព្រឹត្តិការណ៍ដ៏សែនសោកសៅនៅក្នុងប្រទេសថៃនេះ បើងាកមកមើល Page ផ្លូវការរបស់កម្មវិធី Miss Grand International ក៏បានចូលរួមបង្ហាញពីក្តីទុក្ខសោកសៅនេះផងដែរ ដោយថែមទាំងមានការផ្លាស់ប្តូរនូវរូប Profile របស់កម្មវិធីលើទំព័រហ្វេសប៊ុកពីពណ៌មាសស្រស់ស្អាតមកជាពណ៌ខ្មៅវិញ ដើម្បីចូលរួមរំលែងទុក្ខដ៏ក្រៀមក្រំជាមួយបេក្ខភាពក្នុងកម្មវិធីគឺ Miss Grand Thailand និង ប្រជាជនថៃទូទាំងប្រទេសផងដែរ ។

Miss grand International សម្តែងក្តីរំលែកទុក្ខ ក្រោយស្តេចថៃយាងសាយទិវង្គត

អ្វីដែលគួរឱ្យកត់សម្គាល់ Page Miss Grand International Organization ក៏បានរំលេចសារជាភាសាអង់គ្លេសចូលរួមរំលែកទុក្ខទៅកាន់ប្រទេសថៃ និង ប្រជាជនថៃដែរថា «On behalf of Miss Grand International Organization, we would like to extend our deepest condolences to the Thai people following the death of His Majesty King Bhumibol Adulyadej which is “deeply saddened” and the greatest loss of the outstanding and deeply revered monarch.
May His Majesty the King rest in peace.

Mr. Nawat Itsaragrisil, President
Miss Grand International Organization» ។

Miss grand International សម្តែងក្តីរំលែកទុក្ខ ក្រោយស្តេចថៃយាងសាយទិវង្គត

ដែលមានន័យជាភាសាខ្មែរថា «ក្នុងនាមជាស្ថាប័ននៃបវរកញ្ញាអន្តរជាតិ យើងខ្ញុំសូមសម្តែងក្តីមរណទុក្ខយ៉ាងក្រៀមក្រំរបស់យើងខ្ញុំទៅកាន់ប្រជាជនថៃទូទាំងប្រទេស បន្ទាប់ពីការយាងសោយទិវង្គតរបស់ព្រះករុណាព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ។ សូមព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃឆាប់បានយាងទៅសោយសុខក្នុងឋានបរមសុខ ។

Miss grand International សម្តែងក្តីរំលែកទុក្ខ ក្រោយស្តេចថៃយាងសាយទិវង្គត

នេះជាការចូលរួមចំណែកនូវសន្តានចិត្ត និង ក្តីរាប់អានរបស់ស្ថាប័ន Miss Grand International Organization ដែលបានសម្តែងនូវការរំលែកទុក្ខដ៏ក្រៀមក្រំចំពោះប្រទេសថៃ និង ប្រជាជនថៃទាំងមូល ក្នុងការបាត់បង់ព្រះមហាក្សត្រដ៏ឆ្នើមមួយព្រះអង្គ ៕                                              សាកល