ហៃ​ទី​ដែល​ទើបតែ​រងគ្រោះ​ដោយសារតែ​ព្យុះ​ត្រូវ​ប្រយុទ្ធ​នឹង​ជំងឺ​អាសន្នរោគ​ជាបន្ទាន់​ និពន្ធដោយ : VOA       October-14-2016, 9:19 am         120

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108ហៃ​ទី​ដែល​ទើបតែ​រងគ្រោះ​ដោយសារតែ​ព្យុះ​ត្រូវ​ប្រយុទ្ធ​នឹង​ជំងឺ​អាសន្នរោគ​ជាបន្ទាន់​​ក្នុងខណៈ​ពេលដែល ហៃ​ទីប​ន្ត​រាប់​ចំនួន​មនុស្ស​ស្លាប់ និង​ការខូចខាត​ដែល​បណ្តាលមកពី​ព្យុះ Matthew នោះ ក្រុម​វេជ្ជបណ្ឌិត និង​ក្រុមមន្ត្រី​សុខភាព​សាធារណៈ​កំពុងធ្វើការ​ព្រមាន​ពី​ការគំរាមកំហែង​នៃ​ជំងឺ​អាសន្នរោគ​ដែល​ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់​។​

​ទឹកជំនន់​ដែល​មិន​ធ្លាប់មាន​ពីមុនមក ពិសេស​នៅក្នុង​ឧបទ្វីប​ភាគ​និរតី​ដែល​រងគ្រោះ​ខ្លាំង បាន​បំពុល​ទឹកស្អាត​ដែល​កំពុង​តែមាន​តិចតួច​ស្រាប់ ដែល​កង្វះខាត​ទឹកស្អាត​នេះ​បង្កើន​ហានិភ័យ​នៃ​គ្រោះ​អាសន្នរោគ​កាន់តែខ្លាំង​ជាង​មុន​។ ការខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ដែល​បណ្តាលមកពី​គ្រោះអាសន្ន​រោគ​នោះ​អាច​សម្លាប់​កុមារ​ក្នុង​រយៈពេល​ឆាប់រហ័ស​ត្រឹម​៦​ម៉ោង​ប៉ុណ្ណោះ​។​

​លោក Unni Krishnan នៃ​អង្គការ Save the Children បាន​ថ្លែងថា​៖ «​អ្វីដែល​សំខាន់​នោះ​គឺថា ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​អាសន្នរោគ​គឺជា​ការប្រណាំង​ប្រជែង​នឹង​ពេលវេលា​។ វា​អាច​សម្លាប់​ជីវិត​យ៉ាង​ឆាប់រហ័ស ហើយ​ពួកយើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់​»​។ លោក Krishnan ធ្វើការ​នៅក្នុង​ប្រទេស​ហៃ​ទី​រយៈពេល​១០​ឆ្នាំ​មកហើយ ដោយ​លោក​បានធ្វើ​ដំណើរ​ទៅ​កន្លែង​ណាក៏ដោយ​ដែល​ត្រូវការ​លោក​បំផុត​។ បច្ចុប្បន្ននេះ​លោក​កំពុងធ្វើការ​នៅក្នុង​ទីក្រុង Les Cayes ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​កាលពី​សប្តាហ៍​មុន​ដោយសារតែ​ព្យុះ Matthew​។​

​លោក​បាន​ប្រាប់ VOA ថា​៖ «​នៅពេលដែល​អ្នកធ្វើដំណើ​រ​មកកាន់​កន្លែង​ដែល​រងគ្រោះ​ដោយសារតែ​ព្យុះ​នោះ អ្នកនឹង​ដឹងថា​ស្ថានភាព​នៅ​ទីនោះ​យ៉ាប់យ៉ឺន​ដល់​កម្រិតណា​។ ទិដ្ឋភាព​នោះ​គឺជា​អ្វីដែល​អ្នក​មិនអាច​ពណ៌នា​តាមរយៈ​ពាក្យសម្តី ឬ​រូបភាព​នោះទេ​»៕