អ្នក​បឹងកក់​សុំ​អន្តរាគមន៍​ពី​អ្នកស្រី រ៉ូណា ស្មីត ដើម្បី​បាន​ដោះលែង​អ្នកស្រី ទេព វន្នី

សកម្មជន​បឹង​កក់​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ តុលា នេះ ដើម្បី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​អ្នករាយការណ៍​ពិសេស អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ទៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី។

ក្នុង​លិខិត​របស់​តំណាង​សហគមន៍​បឹងកក់ ក៏​អំពាវនាវ​ដល់ អ្នកស្រី រ៉ូណា ស្មីត ឲ្យ​អន្តរាគមន៍​បញ្ចប់​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ផង​ដែរ។

កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ៤​នាក់ រួម​មាន​អ្នកស្រី ទេព វន្នី ផង ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ចំនួន ៦​ខែ ពី​បទ​ប្រមាថ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ប្រព្រឹត្ត​ទៅ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ សីហា នៅ​ពេល​ដឹកនាំ​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ក្នុង​សហគមន៍​បឹងកក់ ហើយ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៦​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ ៨​ម៉ឺន​រៀល។

ចាប់​តាំង​ពី​នោះ​មក អាជ្ញាធរ​បន្ត​ឃុំ​ខ្លួន​អ្នកស្រី​នៅ​ពន្ធនាគារ​ព្រៃ​ស រហូត ដោយ​ភ្ជាប់​នឹង​ករណី​ផ្សេង​ទៀត គឺ​ពាក់ព័ន្ធ​អំពើ​ហិង្សា​ក្បែរ​ផ្ទះ​នាយករដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​២០១៣។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។