ការ​ពិត អ្នក​កើត​ខែ​តុលា ជា​មនុស្ស​បែប​នេះ​សោះ​!

ប្រសិន​បើ​អ្នក កើត​ក្នុង​ខែ​តុលា មាន​ន័យ​ថា អ្នក​គឺ​ជា​មនុស្ស​ដ៏​គួរ​ឲ្យ​អារម្មណ៍​ម្នាក់ ដោយ​សារ​តែ​បុគ្គលិក​លក្ខណៈ​ពិសេស​ទាំង​នេះ។

 

១) ស្រលាញ់​សន្តិភាព

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា ពោរពេញ​ដោយ​សុវត្ថិភាព នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក នោះ​អ្នក​ប្រាកដ​ជា​មាន​នរណា​ម្នាក់ ដែល​កើត​ក្នុង​ខែ​តុលា នៅ​ក្បែរ​ខ្លួន ព្រោះ​ពួកគេ គឺ​ជា​មនុស្ស​ដែល​ស្រលាញ់​សុខ​សន្តិភាព។

 

២) យុត្តិធម៌

មនុស្ស​ដែល​កើត​ក្នុង​ខែ​តុលា ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​មនុស្ស​ដែល​មាន​ភាព​ស្មោះត្រង់ និង​ធ្វើ​អ្វី​ដោយ​យុត្តិធម៌ ចំពោះ​អ្នក​ផ្សេង។ ពួកគេ​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្វី​គ្រប់​យ៉ាង​មាន​ភាព​ត្រឹមត្រូវ និង​ស្មើ​គ្នា។ ពួកគេ​ថែម​ទាំង​ជួយ​អ្នក​ដទៃ​ស្វែង​រក​យុត្តិធម៌ ដែល​ពួកគេ​សម​នឹង​ទទួល​បាន​ទៀត​ផង។ ពួកគេ​ជឿជាក់​ថា មនុស្ស​គ្រប់គ្នា ទាំង​មាន ទាំង​ក្រ សុទ្ធ​តែ​ស្មើ​ភាព​គ្នា​ទាំង​អស់។

 

៣) រ៉ូមែនទិច

មនុស្ស​ដែល​កើត​ក្នុង​ខែ​តុលា គឺ​មាន​ភាព​រ៉ូមែនទិច។ ពួកគេ​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ណាស់ ចំពោះ​ដៃគូ (ភេទ​ខុស​គ្នា) ហើយ​ពួកគេ​ងាយ​ស្រួល​យក​ឈ្នះ​នរណា​ម្នាក់ ដោយ​ការ​ប្រើ​សម្ដី​ដ៏​ផ្អែមល្ហែម​របស់​ពួកគេ។ ប្រសិន​បើ​អ្នក​មាន​ដៃ​គូ ដែល​កើត​ក្នុង​ខែ​តុលា មាន​ន័យ​ថា អ្នក​ជា​មនុស្ស​សំណាង ព្រោះ​ពួកគេ​នឹង​ស្រលាញ់​អ្នក​ជា​រៀង​រហូត។

 

ការ​ពិត អ្នក​កើត​ខែ​តុលា ជា​មនុស្ស​បែប​នេះ​សោះ​!

(រូបតំណាង)

 

៤) ការ​ប្រកួត​ប្រជែង​ខ្លាំង

ដោយសារ​តែ​ពួក​គេ ជា​មនុស្ស​ដែល​កើត​មក​ជាមួយ​នឹង ចំណេះដឹង​ដ៏​អស្ចារ្យ ច្បាស់​ណាស់ ពួកគេ​ពិត​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។ ពួកគេ​អាច​ជា​គូ​ប្រកួត​ដ៏​ធំ​បំផុត របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ណា​មួយ។ វិចារណញ្ញាណ និង​គំនិត​អនុវត្ត អាច​ជា​គន្លឹះ​ដ៏​សំខាន់ សម្រាប់​លក្ខណៈ​ដ៏​អស្ចារ្យ​របស់​ពួក​គេ។

 

៥) ងាយ​អន់ចិត្ត

ពួកគេ គឺ​ជា​មនុស្ស​ដែ​រៀបរយ និង​ត្រឹមត្រូវ ស្ទើរ​គ្រប់​ពេល​វេលា។ ពួកគេ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង ចំពោះ​ទង្វើ​ដែល​បាន​ធ្វើ ហើយ​វា​ក៏​ជា​មូលហេតុ ដែល​ពួកគេ​ងាយ​នឹង​អាក់​អន់​ចិត្ត​បំផុត ដោយសារ​តែ​ឥរិយាបថ​មិន​សមរម្យ​របស់​អ្នក​ដទៃ។ អាស្រ័យ​ហេតុ​នេះ នៅ​ពេល​អ្នក​នៅ​ជា​មួយ​ពួក​គេ អ្នក​ត្រូវ​រៀប​ឥរិយាបថ​របស់​អ្នក ឲ្យ​បាន​ត្រឹមត្រូវ។

 

៦) ជា​អ្នក​ជំនួញ

មនុស្ស​ដែល​កើត​ក្នុង​ខែ​តុលា ជា​ធម្មតា គឺ​ជា​អ្នក​ជំនួញ។ ពួកគេ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ចំពោះ​ការ​ធ្វើ​ជំនួញ។

 

៧) ចាត់​ទុក​គ្រួសារ ជា​អាទិភាព​កំពូល

ពួកគេ​តែង​កំណត់​អាទិភាព​ឲ្យ​គ្រួសារ​ដំបូង​គេ​បង្អស់ នៅ​គ្រប់​ពេល​វេលា។ ពួកគេ​ស្រលាញ់​ការ​កសាង​គ្រួសារ ដែល​ពោរពេញ​ដោយ​ភាព​វិជ្ជមាន ហើយ​សមាជិក​គ្រប់​គ្នា ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​គ្មាន​លក្ខខណ្ឌ។

 

៨) មាន​គំនិត​ច្នៃប្រឌិត

រឿង​ដ៏​អស្ចារ្យ​មួយ​របស់​ពួក​គេ គឺ​ពួកគេ​មាន​គំនិត​ច្នៃប្រឌិត។ វា​បាន​ជួយ​ពួកគេ​យ៉ាង​ច្រើន នៅ​ក្នុង​កិច្ច​ការងារ​ផ្សេងៗ ហើយ​វា​លែង​ជា​រឿង​ភ្ញាក់ផ្អើល​ទៀត​ហើយ ដែល​អ្នក​កើត​ក្នុង​ខែ​តុលា ទទួល​បាន​ជោគជ័យ​ខ្លាំង នៅក្នុង​ការងារ​សិល្បៈ និង​រចនា៕

 

ប្រែសម្រួល ៖ សេង ឡុង

ប្រភព ៖ interesting-facts