មិនបាច់ទៅណាឆ្ងាយ! ពិធី​ជប់លៀង​ដ៏​ធំ​​​លើ​ពិភពលោក​បាន​មក​ដល់​កម្ពុជា​ហើយ

គ្មាន​អ្វី​គួរ​ឱ្យ​ឆ្ងល់​ទេ​ថា​ ហេតុអ្វី​ប្រទេស​ជា​ច្រើន​លើ​​ពិភពលោក​ក៏​រៀបចំ​ពិធី​ជប់​លៀង Oktoberfest ​ដូច​​ប្រទេស​អាល្លឺម៉ង់​ដែរ​នោះ​។ ជា​ពិធីបុណ្យ​ស្រា​បៀរ​ដ៏​ធំ​របស់​ពិភពលោក ​Oktoberfest​ បាន​ទាក់ទាញ​អ្នក​ចូល​រួម​ជាង​៦​លាន​នាក់​ ឱ្យ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង ​Munich ​ដើម្បី​ចូលរួម ​និង​ជា​ពិធី​បុណ្យ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត។
 
ជា​ការ​ពិត​ណាស់ មិនមែន​គ្រប់គ្នា​សុទ្ធតែ​មាន​ពេល​ទៅលេង​ប្រទេស​អាល្លឺម៉ង់​នោះ​ទេ ហើយ​ឥលូវ​នេះ​លោក​អ្នក​ក៏​មិន​ចាំបាច់​ជិះ​យន្ត​ហោះ​ទៅទៀត​ដែរ ព្រោះ​កម្មវិធី​ដ៏​ធំ​មួយ​នេះ​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ!

 

មិនបាច់ទៅណាឆ្ងាយ! ពិធី​ជប់លៀង​ដ៏​ធំ​​​លើ​ពិភពលោក​បាន​មក​ដល់​កម្ពុជា​ហើយ
 
ពិធី​បុណ្យ​ស្រា​បៀរ​ដ៏​ធំ​នេះ បាន​ប្រារព្ធ​ឡើង​កាលពី​ជាង​200​ឆ្នាំមុន។ ​ហើយ​ Oktoberfest ​ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើងវិញ​ជា​លើកដំបូង​ គឺ​នៅ​ក្នុង​ឆ្នាំ១៨១០​ ដើម្បី​អបអរ​ពិធី​មង្គលការ​របស់​ព្រះអង្គម្ចាស់​នៃ​បា​វ៉ា​រៀ និង​ព្រះអង្គម្ចាស់​ក្សត្រិយ៍​នៃ ​Saxony-Hildburghausen​។ ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​រយៈពេល​ប្រាំ​ថ្ងៃ ដែល​ប្រជាជន​នៅ​ម៉ូ​នី​ក​​​រៀប​ចំ​ឡើង​ជា​ពិធីជប់លៀង​ មានការ​ញ៉ាំ​អាហារ​ ពិសា​​ស្រា​បៀរ និង​កម្មវិធី​កម្សាន្ត​ទូទាំង​ទី​ក្រុង ហើយ​ពួកគេ​សម្រេចចិត្ត​ធ្វើ​ម្តង​ទៀត​នៅ​ឆ្នាំ​ក្រោយៗ​មក រួច​ក៏​បាន​បន្ត​រហូត​មកដល់​​បច្ចុប្បន្ន​។

 

មិនបាច់ទៅណាឆ្ងាយ! ពិធី​ជប់លៀង​ដ៏​ធំ​​​លើ​ពិភពលោក​បាន​មក​ដល់​កម្ពុជា​ហើយ

 

ពិធីបុណ្យ​មួយ​នេះ​កាន់​តែ​មាន​ប្រជាប្រិយភាព​ឡើង ​រហូតដល់​ប្រទេសជិតខាង​អាល្លឺម៉ង់ និង​ទូ​ទាំង​ពិភពលោក​។ Oktoberfest ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ប្រទេស​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​​ និង​មាន​ភាព​ល្បីល្បាញ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជាមួយ​ព្រឹត្តិការណ៍ ​Gondola ក្នុង​ប្រទេស​វៀតណាម​ ថៃ ​​​ជាពិសេស​​​កម្ពុជា។ ការកម្សាន្ត​ពេល​រាត្រី​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​ភាព​រស់រវើក​​ក្នុង​ពេលថ្មីៗនេះ ​​ធ្វើ​ឱ្យ​ទីក្រុង​នេះ​ក្លាយ​ជា​ទីតាំង​សម្រាប់​រៀបចំ​ពិធីបុណ្យ Oktoberfest ដែល​មាន​ភាព​ល្បី​រន្ទឺ​ផង​ដែរ។
 
មិនបាច់ទៅណាឆ្ងាយ! ពិធី​ជប់លៀង​ដ៏​ធំ​​​លើ​ពិភពលោក​បាន​មក​ដល់​កម្ពុជា​ហើយ
 
មិនបាច់ទៅណាឆ្ងាយ! ពិធី​ជប់លៀង​ដ៏​ធំ​​​លើ​ពិភពលោក​បាន​មក​ដល់​កម្ពុជា​ហើយ
 
មិនបាច់ទៅណាឆ្ងាយ! ពិធី​ជប់លៀង​ដ៏​ធំ​​​លើ​ពិភពលោក​បាន​មក​ដល់​កម្ពុជា​ហើយ
 
ចាប់​តាំងពី​ការ​បង្កើត​ក្នុង​​ឆ្នាំ​2008​មក​ Oktoberfest​ នៅ​កម្ពុជា​បាន​ក្លាយទៅជា​កម្មវិធី​ជប់លៀង​ដ៏​ធំ​ប្រចាំ​ឆ្នាំ ទាក់ទាញ​អ្នកចូលរួម​នៅ​ក្នុង​ស្រុក និង​ភ្ញៀវ​ទេសចរ​​បរទេស​ឱ្យ​មក​ចូលរួម។
​សម្រាប់​ឆ្នាំនេះ ពិធី​បុណ្យ​ Oktoberfest ​ចាប់ផ្តើម​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៧​ រហូតដល់​ថ្ងៃ​សៅរ៍​ ទី២៩​ ខែតុលា​នេះ ហើយ​សំបុត្រ​សម្រាប់​ចូលរួម​មាន​ដាក់​លក់​នៅ​តាម​កន្លែង​ជាច្រើន​ផ្សេង​គ្នា​។
 
ស្វែងយល់​បន្ថែម​អំពី Oktoberfest ​2016 ​តាមរយៈ www.oktoberfescambodia.com
 
អត្ថបទ​៖ ដៃ​គូ​សហការ​