គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ស្លាប់​៤​នាក់ និង​របួស​២៩​នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ នៃ អគ្គស្នងការនគបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១០លើក (យប់៣លើក) បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤នាក់ របួសធ្ងន់ចំនួន៦នាក់ និងរបួសស្រាលចំនួន២៣នាក់។
គ្រោះថ្នាក់ទាំង១០លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដ សរុបចំនួន១៤គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង រថយន្ដធុន តូចចំនួន៦គ្រឿង រថយន្ដធុនធំ៣គ្រឿង អ្នកថ្មើរជើង៣នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿនចំនួន៥លើក, មិនគោរពសិទ្ធិ២លើក, ប្រជែង១លើក , ងងុយដេក១លើក និង មិនប្រកាន់ស្ដាំ១លើក៕

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ស្លាប់​៤​នាក់ និង​របួស​២៩​នាក់