សុភ័ក្រ្ត កុសុមា ក្តោប​បាន​ឱកាស​ចេញ​ទៅក្រៅ​ប្រទេស​លើកទី៤

នេះ​ជា​លើក​ទី​៤​ សំរាប់​កញ្ញា សុភ័ក្រ្ត កុសុមា ដែល​ឆក់​បាន​ឱកាស​ចេញ​ទៅ​ច្រៀង​ និង​សម្តែង​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​អូស្រ្តាលីដែល​មាន​​រយៈ​ពេល​៤ សប្តាហ៍ ។ នេះ​បើ​តាម​កញ្ញា សុភ័ក្រ្ត កុសុមា ប្រាប់​មក​កាន់​ Sabay ។

 

សុភ័ក្រ្ត កុសុមា ក្តោប​បាន​ឱកាស​ចេញ​ទៅក្រៅ​ប្រទេស​លើកទី៤

 

 (រូបថតហ្វេសប៊ុក សុភ័ក្រ្ត កុសុមា)

 

កញ្ញា សុភ័ក្រ្ត កុសុមា បាន​ថ្លែង​ថា​ “ច៎ាស​នាង​ខ្ញុំ​នឹង​ចេញ​ទៅច្រៀង​​នៅ​ប្រទេស​អូស្រ្តាលី​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ ២០១៦ ខាង​មុខ​នេះ​ហើយ​បង នេះ​ជា​លើក​ទី​៤ សំរាប់​នាង​ខ្ញុំ​ដែល​​ធ្វើ​ដំណើរ​ចេញ​ទៅ​ច្រៀង​នៅ​ទី​នោះ។​​ ច៎ាស​បង​​ខ្ញុំ​ចេញ​ទៅ​ច្រៀង​លើក​នេះ​មាន​រយៈ​ពេល​ ៤ សប្តាហ៍​ទើប​ត្រឡប​មក​ស្រុក​ខ្មែរ​​វិញ​បង​”។

 

តារាចម្រៀង​វ័យ​២៤​ ឆ្នាំ​រូប​នេះ​បន្ថែម​ថា​៖ ការ​ចេញ​ទៅ​ច្រៀង​នៅ​លើ​ទឹក​ដី​អូស្រ្តាលី​លើក​នេះ​ គឹមាន​វត្តមាន​ ​តារា​ចម្រៀង​ប្រុស​ស្រី​កម្ពុជា​៥ រូប​នឹង​រួម​ដំណើរ​ទៅ​ច្រៀង​នៅ​ទី​នោះជាមួយ​រូប​នាង​ដែរ។ ក្នុង​ដំណើរ​ទៅ​ប្រទេស​អូស្រ្តាលី​​លើក​នេះ​​គឺ​ម្ចាស់​ Sponsor នៅ​ក្រៅ​ប្រទេស​ជា​អ្នក​អញ្ជើញនាង​ និង​តារា​​ប្រុស​ស្រី​៥ រូប​ទៀត​។

 

សុភ័ក្រ្ត កុសុមា ក្តោប​បាន​ឱកាស​ចេញ​ទៅក្រៅ​ប្រទេស​លើកទី៤

 

  (រូបថតហ្វេសប៊ុក សុភ័ក្រ្ត កុសុមា)

 

ការ​ចេញ​ទៅ​ច្រៀង​នៅ​លើ​ទឹក​ដី​អូស្រ្តាលី​កន្លង​មក​ កញ្ញា សុភ័ក្រ្ត​ កុសុមា ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​សំណាក់​ប្រជា​ជន​ខ្មែរ​ដែល​រស់​នៅ​ទី​នោះ​។ នាង​សង្ឃឹម​ថា​ការ​ធ្វើ​ដំណើរ​ទៅ​លើក​នេះ​ ក៏​ទទួល​បាន​កា​រ​គាំ​ទ្រ​ដូច​ពេល​មុន​ដែរ។ កញ្ញា សុភ័ក្រ្ត​ កុសុមា បញ្ជាក់​៕

 

អត្ថបទ​៖ ឆុង ស៊ីណាន​​​​​