អាន​ហើយ​ញាក់សាច់​! ប្រវត្តិរូប​របស់ ព្រះរាជបុត្រ​ស្នង​រាជសម្បត្តិ Maha Vajiralongkorn

បន្ទាប់ពីទទួលដំណឹងមកថា ព្រះមហាក្សត្រថៃបានព្រះមហាក្សត្រថៃសោយទិវង្គត នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះ កីមានការរៀបចំឲ្យបុត្រារបស់ព្រះអង្គឡើងគ្រងរាជបន្ត គឺព្រះរាជបុត្រ Maha Vajiralongkorn ។

អាន​ហើយ​ញាក់សាច់​! ប្រវត្តិរូប​របស់ ព្រះរាជបុត្រ​ស្នង​រាជសម្បត្តិ Maha Vajiralongkorn

Loading...

ព្រះមហាក្សត្រថៃ Maha Vajiralongkorn ត្រូវបានគេដឹងថា គឺជាអ្នកស្នងមកុដ ព្រះមហាក្សត្រ បន្ទាប់ពីព្រះបិតារបស់ទ្រង់ ព្រះបាទ Bhumibol Adulyadej ។ ព្រះរាជបុត្រ Maha Vajiralongkorn គឺជាបុត្រាទី ២ របស់ព្រះមហាក្សត្រ Bhumibol Adulyadej និង ព្រះមហាក្សត្រី Sirikit ដោយទ្រង់បានប្រសូត្រនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៥២ គិតមកទល់នេះ ព្រះអង្គមាន ព្រះជន ៦៤ ព្រះវស្សាហើយ ។

អាន​ហើយ​ញាក់សាច់​! ប្រវត្តិរូប​របស់ ព្រះរាជបុត្រ​ស្នង​រាជសម្បត្តិ Maha Vajiralongkorn

ថ្វីបើប្រជាជនថៃទូទាំងប្រទេស គឺជាអ្នកដែល គោរព និង ស្រឡាញ់ព្រះមហាក្សត្ររបស់ខ្លួនយ៉ាងណាក្ដី ប៉ុន្តែសម្រាប់ ការជ្រើស ព្រះរាជបុត្រ Maha Vajiralongkorn ជាអ្នកស្នងរាជសម្បត្តិនេះ គឺពួកគេមួយចំនួនធំ មិនសូវមានអារម្មណ៍សប្បាយរីករាយប៉ុន្មានទេ ព្រោះបើតាមមើលសភាពខាងក្រៅ របស់ព្រះរាជបុត្រអង្គនេះ គឺហាក់ដូចជាមិនមែន ជាត្រកូលក្សត្រយ៉ាងដូច្នោះដែរ ដោយសារតែមានស្នាមសាក់ពេញខ្លួន និង ចូលចិត្តធ្វើអ្វីប្លែកៗ ។

អាន​ហើយ​ញាក់សាច់​! ប្រវត្តិរូប​របស់ ព្រះរាជបុត្រ​ស្នង​រាជសម្បត្តិ Maha Vajiralongkorn

ទោះជា រូបរាងកាយខាងក្រៅរបស់ ព្រះរាជបុត្រ Maha Vajiralongkorn មើលទៅមិនសូវគាប់ភ្នែក ប្រជារាស្ត្រ ប៉ុន្តែយោងតាមសមត្ថភាពរបស់ ព្រះអង្គគឺពិតជាស័ក្ដិសមជាមួយរាជសម្បត្តិ ហើយហេតុផលនេះ ដោយផ្អែកលើប្រវត្តិសិក្សារបស់ទ្រង់ ។ ព្រះរាជបុត្រ Maha Vajiralongkorn បានបញ្ចប់ការសិក្សាផ្នែកយោធាមកពីមហាវិទ្យាល័យយោធា ដ៏ល្បីល្បាញ «Royal Military College, Duntroon» នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ។

អាន​ហើយ​ញាក់សាច់​! ប្រវត្តិរូប​របស់ ព្រះរាជបុត្រ​ស្នង​រាជសម្បត្តិ Maha Vajiralongkorn
មិនត្រឹមតែប៉ុណ្ណោះ រាជបុត្រអង្គនេះ គឺជាមន្ត្រីយោធាមួយរូប ដែលបានទទួលការបណ្ដុះបណ្ដាលផ្នែកអាវុធ នៅប្រទេស អូស្ត្រាលី អង់គ្លេស និង សហរដ្ឋអាមេរិក ហើយទ្រង់ក៏អាចបើកយន្តហោះ និង ឧទ្ធម្ភាគចក្រយោធា បានយ៉ាងល្អថែមទៀតផង ។ ព្រះរាជបុត្រ Maha Vajiralongkorn គឺជាសកម្មជនម្នាក់យ៉ាងមោះមុត ក្នុងប្រតិបត្តការប្រឆាំងជាមួយបក្សកុម្មុយនីស្តថៃក្នុងអំឡុងឆ្នាំ ១៩៧០ ។សព្វថ្ងៃព្រះរាជបុត្រ Maha Vajiralongkorn មានព្រះរាជបុត្រា និង បុត្រីសរុប ៧ អង្គ ដែលបានប្រសូត្រចេញពីឧទរ អតីតព្រះមហេសី ទាំង ៣ របស់ព្រះអង្គ ៕

ប្រភព៖ chnchannel