ចាប់ម៉ោង១២យប់នេះ ដល់ម៉ោង២រំលងអាធ្រាត្រ រដ្ឋាករទឹកផ្អាកផ្គត់ផ្គង់ទឹក នៅសង្កាត់២ក្នុងខណ្ឌដូនពេញ, សូមរក្សាទឹកបម្រុងទុកប្រើប្រាស់

ចាប់ម៉ោង១២យប់នេះ ដល់ម៉ោង២រំលងអាធ្រាត្រ រដ្ឋាករទឹកផ្អាកផ្គត់ផ្គង់ទឹក នៅសង្កាត់២ក្នុងខណ្ឌដូនពេញ, សូមរក្សាទឹកបម្រុងទុកប្រើប្រាស់

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាត ក្នុងសង្កាត់ទាំង២ គឺនៅក្នុងសង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៅយប់ថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦ ចាប់ពីម៉ោង១២៖០០នាទីយប់ ដល់ម៉ោង០២៖០០នាទីព្រឹក ដើម្បីចុះអនុវត្តធ្វើការស្រាវជ្រាវ រកទឹកបាត់បង់ ក្នុងគោលបំណងកាត់បន្ថយទឹកបាត់បង់ សំដៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹក ឲ្យបានកាន់តែប្រសើរឡើង។

រដ្ឋាករទឹកបានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋ ត្រៀមបំរុងទឹកទុកសំរាប់ប្រើប្រាស់ ក្នុងអំឡុងពេលដែលក្រុមការងាររដ្ឋាករទឹក ចុះអនុវត្តការងារនេះ និងមេត្តាយោគយល់ អធ្យាស្រ័យដោយក្តីអនុគ្រោះ៕

ប្រភព ៖ freshnewsasia

Loading...

  • ចាប់ម៉ោង១២យប់នេះ ដល់ម៉ោង២រំលងអាធ្រាត្រ រដ្ឋាករទឹកផ្អាកផ្គត់ផ្គង់ទឹក នៅសង្កាត់២ក្នុងខណ្ឌដូនពេញ, សូមរក្សាទឹកបម្រុងទុកប្រើប្រាស់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: