អ៊ីរ៉ង់​បញ្ជូន​ក្រុម​នាវាចម្បាំង​ទៅ​ដែនសមុទ្រ​ក្បែរ​យេមែន ក្រោយ​អាមេរិក​វាយប្រហារ​សម្ព័ន្ធមិត្ត​ខ្លួន

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានមីស៊ីល២គ្រាប់ហោះសំដៅនាវាចម្បាំងអាមេរិក រហូតមកទល់ម្សិលមិញនេះ អាមេរិកបានសងសឹកទៅវិញ ដោយបាញ់មីស៊ីលជាច្រើនគ្រាប់ កម្ទេចរ៉ាដានៅយេមែនអស់៣ តែឥឡូវនេះ អ៊ីរ៉ង់ដែលត្រូវបានគេស្គាល់ថា ជាមិត្តរបស់ក្រុមឧទ្ទាម Houthi បានបញ្ចេញក្រុមនាវាចម្បាំងមកវិញហើយ ។

អ៊ីរ៉ង់បានបញ្ចេញក្រុមនាវាចម្បាំងមួយក្រុម ទៅឈូងសមុទ្រ Gulf of Aden ដោយមានការបញ្ជាក់ពីមេបញ្ជាការកងទ័ពជើងទឹក ។ មីស៊ីល៣ដែលអាមេរិកបាញ់កម្ទេចកាលពីម្សិលមិញនោះ គឺស្ថិតក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាម Houthi ត្រូវជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ។

បេសកកម្មរបស់នាវាទាំងនោះ គឺត្រូវចូលទៅដែនទឹកភាគខាងត្បូងនៃយេមែន ដោយមេបញ្ជាការកងទ័ពជើងទឹកលោក Habibollah Sayyari អះអាងថា ធ្វើឡើងដើម្បីការពារសន្តិសុខផ្លូវទឹក សម្រាប់នាវាអ៊ីរ៉ង់ និងការពារប្រយោជន៍សម្រាប់ជាតិអ៊ីរ៉ង់ ខណៈដែលលោកច្រានចោលព័ត៌មានដែលគេចោទថា ក្រុមនាវាទាំងនោះ គឺបញ្ជូនទៅលូកដៃក្នុងរឿងជម្លោះនៅយេមែន ដែលមានអាមេរិកនៅពីក្រោយ ។

សូមរម្លឹកថា កន្លងមកនេះ នាវាអ៊ីរ៉ង់ជាច្រើន បានក្លាយជាអ្នកផ្ដល់សន្តិសុខដល់ទូកស៊ីវិល និងការធ្វើចរាចរណ៍ផ្លូវទឹកជាច្រើន ដើម្បីការពារពីការវាយប្រហាររបស់ក្រុមចោរសមុទ្រក្នុងតំបន់ ។ ការវាយប្រហាររបស់អាមេរិកលើរ៉ាដានៅយេមែននោះ ត្រូវបានអាមេរិកអះអាងថា គ្រាន់ជាការវាយប្រហារសម្រាប់ការពារខ្លួនដែលមានកំណត់ប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ឧទ្ទាម Houthi កំពុងតែប្រយុទ្ធនឹងក្រុមរដ្ឋាភិបាលយេមែន គាំទ្រដោយអន្តរជាតិ នោះគឺរដ្ឋាភិបាលប្រធានាធិបតី Abd Rabbu Mansour al-Hadi ហើយបច្ចុប្បន្ននេះ អារ៉ាប៊ីសាអ៊ូឌីត គាំទ្រពីក្រោយដោយអាមេរិក ក៏កំពុងតែព្យាយាមបោសសម្អាតឧទ្ទាមនេះដែរ ៕
អ៊ីរ៉ង់​បញ្ជូន​ក្រុម​នាវាចម្បាំង​ទៅ​ដែនសមុទ្រ​ក្បែរ​យេមែន ក្រោយ​អាមេរិក​វាយប្រហារ​សម្ព័ន្ធមិត្ត​ខ្លួន

អ៊ីរ៉ង់​បញ្ជូន​ក្រុម​នាវាចម្បាំង​ទៅ​ដែនសមុទ្រ​ក្បែរ​យេមែន ក្រោយ​អាមេរិក​វាយប្រហារ​សម្ព័ន្ធមិត្ត​ខ្លួន

ប្រភព៖ kqube, RT

Loading...

  • អ៊ីរ៉ង់​បញ្ជូន​ក្រុម​នាវាចម្បាំង​ទៅ​ដែនសមុទ្រ​ក្បែរ​យេមែន ក្រោយ​អាមេរិក​វាយប្រហារ​សម្ព័ន្ធមិត្ត​ខ្លួន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: