ចិនលុបចោលបំណុល៦០០លានយ័ន និងផ្ដល់ជំនួយឥតសំណង ១០០លានយ័នសម្រាប់វិស័យការពារជាតិដល់កម្ពុជា

ភ្នំពេញ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦–ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រលើកទីមួយមកកាន់ ព្រះរាជាណាចក្រកម្ពុជា លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសថា ភាគីចិននឹងលុបចោលបំណុលឆ្នាំ២០១៥ ចំនួន៦០០លានយ័នដែលកម្ពុជា ជំពាក់ និងបន្ថែមជំនួយឥតសំណង ចំនួន១០០លានយ័នផងដែរសម្រាប់វិស័យ យោធាកម្ពុជា។លោកអ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន ក្រោយជំនួបទ្វេភាគី របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅវិមាន សន្តិភាព។

ចិនលុបចោលបំណុល៦០០លានយ័ន និងផ្ដល់ជំនួយឥតសំណង ១០០លានយ័នសម្រាប់វិស័យការពារជាតិដល់កម្ពុជា

លោកប្រធានាធិបតីចិន បានមានប្រសាសន៍ថា លោក ធ្លាប់បានមកព្រះរាជា ណាចក្រកម្ពុជា កាលពី ៧ឆ្នាំមុន ហើយដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជា នៅពេលនេះ លោក បានមើលឃើញថា ប្រទេសកម្ពុជា មានការរីកចម្រើនទាំងវិស័យសេដ្ឋកិច្ច និងស្ថិរភាពសង្គម ហើយជីវភាព របស់ ប្រជាពលរដ្ឋ ក៏មានការរីកចម្រើន។ ពាក់ព័ន្ធនឹងកិត្តិសព្ទរបស់កម្ពុជា នៅលើឆាកអន្តរជាតិក៏ត្រូវបានលើកកម្ពស់ យ៉ាង ជាទីគោរព។ ក្នុងន័យនេះ លោក ប្រធានាធិបតីក៏សូមស្វាគមន៍ និងគាំទ្រ ដល់ព្រះរាជាណាចក្រកម្ពុជា ។

ចិនលុបចោលបំណុល៦០០លានយ័ន និងផ្ដល់ជំនួយឥតសំណង ១០០លានយ័នសម្រាប់វិស័យការពារជាតិដល់កម្ពុជា

លោកបន្តថា គោលដៅរបស់លោក មកកាន់កម្ពុជា នាពេលនេះ គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង ជាប្រពៃណី រវាង កម្ពុជា និងចិន សំដៅពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ផង និងក្នុងនាមជាមិត្តភក្តិ ដែលយល់ចិត្ត យល់ថ្លើមគ្នា។ ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្តាច់ ពីការចូល រួមចំណែក របស់មិត្តចិនបានឡើយ។ ក្នុងន័យនេះ សម្តេចបានថ្លែងអំណរគុណ ជូនចំពោះ ប្រជាជន និង រដ្ឋាភិបាលចិន ដែលបានគាំទ្រកម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដទៃទៀត។ ការគាំទ្ររបស់មិត្តចិនមកកាន់កម្ពុជា បានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសក្រីក្រចំណូល កម្រិតទាប ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប។ ក្នុងពេលជាមួយគ្នានេះ សម្តេចតេជោ បានផ្ដួចផ្ដើមស្នើសុំឱ្យមានការជំរុញថែមទៀតលើកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ ហិរញ្ញវត្ថុ សេដ្ឋកិច្ច វិនិយោគ អភិវឌ្ឍន៍ធនធានមនុស្ស និងវិស័យកសិកម្ម។

ចិនលុបចោលបំណុល៦០០លានយ័ន និងផ្ដល់ជំនួយឥតសំណង ១០០លានយ័នសម្រាប់វិស័យការពារជាតិដល់កម្ពុជា

សម្តេចក៏បានថ្លែងអំណរគុណ ជូនចំពោះភាគីចិន ដែលបានបង្កើនកូតាក្នុងការនាំអង្ករចូលប្រទេសចិន ពី ចំនួន១០ម៉ឺនតោន ទៅ២០ម៉ឺនតោន ហើយក៏ស្នើសុំឱ្យមានការជំរុញ កិច្ចសហប្រតិបត្តិការ លើការប្រមូលទិញ ការកែច្នៃ ក៏ដូចជាការនាំអង្ករចេញទៅកាន់ប្រទេសចិនផងដែរ។ ជាមួយនេះ សម្តេចក៏ស្នើជំរុញឱ្យមានកំណើន ទេសចរណ៍ចិនចូលមកកម្ពុជា ពី៧០ម៉ឺននាក់ទៅ២លាននាក់នៅឆ្នាំ ២០២០ ជាពិសេសឱ្យមាន កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អរឹងមាំថែមទៀតលើវិស័យវប្បធម៌។

លោកប្រធានាធិបតីចិនក៏បានឆ្លើយតប និងជម្រាបសម្ដេចតេជោ ថាសូមធ្វើយ៉ាងណាឱ្យមានការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច គ្រប់ជាន់ថ្នាក់ទាំងអស់ ជាពិសេស ទស្សនកិច្ច រវាងយុវជន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ ឯកឧត្តម ស៊ី ជិនពីង បានមានប្រសាសន៍ថា សម្ដេច តេជោ គឺជាមិត្តដែករបស់ចិន ហើយប្រទេសចិន នឹងជួយកម្ពុជា ការកសាងខ្សែក្រវ៉ាត់មួយ,ផ្លូវមួយ គឺដើម្បី ជួយកសាងសេដ្ឋកិច្ច និងសង្គមកិច្ច របស់កម្ពុជា និងជួយជំរុញធ្វើយ៉ាងណាធ្វើឱ្យទំហំពាណិជ្ជកម្ម រវាងចិន និងកម្ពុជា បានកើនឡើងដល់៥ពាន់លានដុល្លារនៅឆ្នាំ២០១៧ខាងមុខនេះ ព្រមទាំងជួយនៅលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតី ក៏បានសម្រេចជួយកម្ពុជា ក្នុងការសាងសង់ផ្លូវ លេខ៥១ ប្រព័ន្ធធារាសាស្ត្រ ក៏ដូចជាការលើកទឹកចិត្តឱ្យក្រុមហ៊ុន ដែលមានសមត្ថភាពមកវិនិយោគលើ គម្រោងរថភ្លើងល្បឿនលឿននិងវាលយន្តហោះ នៅខេត្តសៀមរាប ក៏ដូចជាការវិនិយោគ លើវិស័យផ្សេងៗ ទៀតដែលជាសក្តានុពលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ភាគីចិន នឹងបន្តគាំទ្រគម្រោងដែលកម្ពុជា បានលើកឡើងសម្រាប់ឆ្នាំ២០១៥ ឆ្នាំ២០១៩។

បន្ថែមលើជំនួយឥតសំណងដែលបានប្រកាសកន្លងមក ហើយនោះ ភាគីចិនក៏នឹងលុបបំណុលឆ្នាំ២០១៥ នូវទឹកប្រាក់ចំនួន៦០០លានយ័ន ព្រមទាំងបន្ថែមនូវជំនួយឥតសំណងសម្រាប់វិស័យយោធា នូវទឹកប្រាក់ ចំនួន១០០លានយ័ន បង្កើនអាហារូបករណ៍៥០០កន្លែងនិង១០០កន្លែងទៀតសម្រាប់យុវជន ជំរុញបង្កើនការ ហោះហើរផ្ទាល់មកកម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យទេសចរណ៍បានកើនឡើង ពី៧០ម៉ឺននាក់ទៅ ២លាននាក់ ព្រមទាំងជួយជួសជុលប្រាង្គប្រាទនានានៅប្រទេសកម្ពុជា ជាពិសេសជួយជួសជុលប្រាសាទព្រះវិហារ។

លោក Xi Jinping មានប្រសាសន៍ថា លោកបានទទួលទានបាយអង្ករកម្ពុជា ហើយមានរសជាតិឆ្ងាញ់ ណាស់ ក្នុងន័យនេះឯកឧត្ដម សូមលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធសហការគ្នា ដើម្បីធ្វើយ៉ាងណា ជំរុញលើក តម្កើងគុណភាពអង្ករកម្ពុជា សម្រាប់ការនាំចេញទៅប្រទេសចិន ៕

ប្រភព ៖ nokorwatnews

Loading...

  • ចិនលុបចោលបំណុល៦០០លានយ័ន និងផ្ដល់ជំនួយឥតសំណង ១០០លានយ័នសម្រាប់វិស័យការពារជាតិដល់កម្ពុជា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: