ទិដ្ឋភាព ឱក សុគន្ធកញ្ញា ហាត់សមនៅខេត្តហៃណាន ម្សិលម៉ិញនេះ!

6 Videos


ឱក សុគន្ធកញ្ញា បានហាត់សមក្បាច់រាំនិងច្រៀងដើម្បីចូលរួមសម្តែងនៅក្នុងកម្មវិធីមហោស្របតន្ត្រីមិត្តភាពចិន អាស៊ានលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅយប់នេះនៅក្នុងទីក្រុង ហៃខូវ ខេត្ត ហៃណាន ប្រទេសចិន ។ តាមរយៈរូបភាពជាច្រើនសន្លឹកនេះគឺបានបង្ហាញពីការហាត់សមរបស់តារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេស គឺ ឱក សុគន្ធកញ្ញា កំពុងហាត់សមជាមួយអ្នករាំរបស់ខ្លួនដែលត្រៀមខ្លួនសម្តែងនៅយប់នេះ ក្រោមបទចម្រៀងដែលមានចំណងជើងថា «ខ្ញុំស្រលាញ់កម្ពុជា (I love Cambodia n)» ។

ទិដ្ឋភាព ឱក សុគន្ធកញ្ញា ហាត់សមនៅខេត្តហៃណាន ម្សិលម៉ិញនេះ!

ឱក សុគន្ធកញ្ញា ពិតជារំភើបចិត្តខ្លាំងណាស់ដែលមានវត្តមាននៅក្នុងកម្មវិធីមហោស្របតន្ត្រីនេះ ។ គួរបញ្ជាក់ផងដែរថា មហោស្របតន្ត្រីនេះ នឹងមានការចាក់ផ្សាយនៅក្នុងស្ថានីយ៍ទូរទស្សន៍ ទទក ក្នុងពេលបន្ទាប់ ។ សូមទស្សនារូបភាពខ្លះរបស់ ឱក សុគន្ធកញ្ញា ដែលបានហាត់សមត្រៀមខ្លួននឹងចេញសម្តែងនៅយប់ថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០១៦ នេះ ។

ទិដ្ឋភាព ឱក សុគន្ធកញ្ញា ហាត់សមនៅខេត្តហៃណាន ម្សិលម៉ិញនេះ!

បន្ទាប់ពីកម្មវិធីចប់ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៦ ឱក សុគន្ធញ្ញា និងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ ពីព្រោះនៅចុងសប្តាហ៍នេះនាងមានការងារជាច្រើនដែលត្រូវធ្វើជាបន្តទៀត ៕ អាលីណា

ទិដ្ឋភាព ឱក សុគន្ធកញ្ញា ហាត់សមនៅខេត្តហៃណាន ម្សិលម៉ិញនេះ!ទិដ្ឋភាព ឱក សុគន្ធកញ្ញា ហាត់សមនៅខេត្តហៃណាន ម្សិលម៉ិញនេះ!ទិដ្ឋភាព ឱក សុគន្ធកញ្ញា ហាត់សមនៅខេត្តហៃណាន ម្សិលម៉ិញនេះ!ទិដ្ឋភាព ឱក សុគន្ធកញ្ញា ហាត់សមនៅខេត្តហៃណាន ម្សិលម៉ិញនេះ!ទិដ្ឋភាព ឱក សុគន្ធកញ្ញា ហាត់សមនៅខេត្តហៃណាន ម្សិលម៉ិញនេះ!ទិដ្ឋភាព ឱក សុគន្ធកញ្ញា ហាត់សមនៅខេត្តហៃណាន ម្សិលម៉ិញនេះ!ទិដ្ឋភាព ឱក សុគន្ធកញ្ញា ហាត់សមនៅខេត្តហៃណាន ម្សិលម៉ិញនេះ!