ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ដោយសារ​ម៉ូតូ​បុក​អ្នក​ថ្មើរជើង

ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ដោយសារ​ម៉ូតូ​បុក​អ្នក​ថ្មើរជើង



កំពត​: យុវជន​ម្នាក់ បាន​ស្លាប់ ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ ចំណែក​ស្ត្រី​ម្នាក់​ទៀត រង​របួសធ្ងន់ ដោយសារ​ម៉ូតូ បើក​បុក​អ្នក​ថ្មើរជើង កាលពី​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ផ្លូវជាតិ​លេខ​៤១ ក្នុងភូមិ​ដូន​ឪ ឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជុំ​គិរី​។

ជន​ដែល​រង​គ្រោះ រហូត​បាត់​បង់ជីវិត ឈ្មោះ ខន រ័​ត្ន អាយុ ១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ភុល ឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជុំ​គិរី ខេត្តកំពត​។ ចំណែក​ស្ត្រី​រង​របួស ឈ្មោះ ភួង មុំ អាយុ ៧៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។

មន្ត្រី​នគរបាល​ស្រុក​ជុំ​គិរី បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ៧ និង​៣០​នាទី យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ កើតឡើង​នៅ​ផ្លូវ​អង្គ​ដួង ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្នាយ​អ​ញ្ជិ​ត បណ្តាល​ឱ្យ​យុវជន​ម្មា​ក់​ស្លាប់ និង​ស្ត្រី​ម្នាក់​ទៀត រង​របួសធ្ងន់​។ 

ដំបូង​គេ​ឃើញ​ស្ត្រី​រង​គ្រោះ ដើរ​លើ​ថ្នល់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ ស្រប​ពេល​នោះ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង បើក​មក​ពីក្រោយ ដោយ​ល្បឿន​យ៉ាង​លឿន រួច​បុក​អ្នក​ដើរ ពេញទំហឹង បណ្តាល​ឱ្យ​ដួល​ទាំងអស់​គ្នា​។ ក្រោយ​ពី​អ្នក​ជិតខាង រត់​ចូល​ទៅ​ជួយ ក៏​ឃើញ​អ្នក​ទាំង​ពីរ រង​របួសធ្ងន់​ដូច​គ្នា ទើប​ទំនាក់​ទំ​ង​ហៅ​រថយន្ត ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឈូក តែ​ជា​អកុសល យុវជន​ដែល​ជា​អ្នក​បើក​ម៉ូតូ បាន​ស្លាប់​នៅ​ទីនោះ​តែ​ម្តង​៕